ថ្ងៃនេះ លទ្ធផលប្រលងបាក់ឌុប ឆ្នាំ២០១៦ ដែលប្អូនៗសិស្សានុសិស្ស ទើបប្រលងនេះ
កំពុងចាំយ៉ាងអន្ទះសារ នឹងត្រូវបានប្រកាសហើយ! បើសិនជាលទ្ធផល ចេញមក “ជាប់”
នោះ មិនសូវ ចោទជាបញ្ហាប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់
គឺលទ្ធផលចេញមក “ធ្លាក់” ដែលជាបញ្ហាកង្វល់ និង
បញ្ហាធំសម្រាប់ប្អូនៗមួយចំនួន។ បញ្ហាដែលអាចចោទសួរ របស់ប្អូនៗខ្លួនឯង នោះគឺ
ថាតើ ពួកគាត់គួរ រៀនបន្ត រឺយ៉ាងណា រឺត្រូវធ្វើអ្វីឱ្យប្រាកដ។
បើសិនជា ប្អូនៗធ្លាក់ ជាដំបូងគឺ ប្អូនៗមិនត្រូវ បាក់ទឹកចិត្ត រឺអស់សង្ឃឹមនៅក្នុងជីវិតឡើយ។ ត្រូវចាំថា អ្នកបរាជ័យពិតប្រាកដ គឺជាអ្នកដែលដួលហើយមិនក្រោក ឡើងវិញ។ ដូចនេះ មិនមែនន័យថាការ ធ្លាក់បាក់ឌុប នោះខ្លួននឹងត្រូវអស់ផ្លូវដើរ រឺជាទីបញ្ចប់នោះទេ។ មានជំរើស និងឱកាស ជាច្រើន ដែលសិស្សធ្លាក់បាក់ឌុប អាចចាប់យកបាន បើសិនជាខ្លួនមិនបោះបង់។
ទី១ គឺការកសាងខ្លូនឡើងវិញ
ការធ្លាក់បាក់ឌុប មិនបានប្រាកដថា ជីវិតយើង នឹងមិនអាចជោគជ័យ បាននោះទេ។ ក្រលេកទៅមើលោកអេឌីសុន ដែលបរាជ័យរាប់ពាន់ដងក្នុងការតេស្តសាកល្បង ទំរាំលោក អាចបង្កើតអំពូលភ្លើងបាន ។ ដូច្នេះ ប្អូនៗមិនត្រូវ ធ្វើការបោះបង់គ្រាន់តែការធ្លាក់ម្តងនោះឡើយ ត្រូវក្រោកឈរ មានឆន្ទះនិងការព្យាយាមបន្តទៀត។ វាអាចជាឱកាសមួយដែរ សម្រាប់ប្អូនៗ ដើម្បីធ្វើការស្វែងយល់ពីកំហុសខ្លួនឯង ពីការមិនយកចិត្តទុកដាក់លើការរៀនសូត្រ ពីការចំនាយពេលវេលាខ្ជះខ្ជាយផ្សេងៗ និង អ្វីដែលមិនគួរធ្វើ ដែលធ្វើឱ្យខ្លួនមិនអាចជាប់បាក់ឌុបបាន ។ ហេតុនេះ ប្អូនត្រូវចំនាយពេលស្វែងយល់ នឹងពិចារណាឡើយវិញ ជាពិសេស មុខវិជ្ជាអ្វីដែលខ្លួនខ្សោយ និងមិនចេះ ហើយត្រូវរៀបចំ ផែនការរៀនសូត្រឱ្យមានប្រសិទ្ធភាព ដើម្បីពង្រឹងសមត្ថភាព ធ្វើយ៉ាងណាឱ្យប្រាកដថាខ្លួននឹង ជាប់នៅឆ្នាំក្រោយ។ ត្រូវចាំថាអ្នកដែលជោគជ័យ គឺជាអ្នកដែលមិនបោះបង់!
ទី២ គឺការរៀនបន្តថា្នក់បរិញ្ញាប័ត្ររង បើសិនជាការរៀន ឡើងវិញ អាចជួបនឹងការលំបាក ជាពិសេសមជ្ឈដ្ឋានជុំវិញនោះ ប្អូនៗ ក៏អាចដាក់ពាក្យរៀនបន្ត ជាមួយ បរិញ្ញាប័ត្ររង នៅតាមសាកលវិទ្យាល័យ រឺស្ថាប័នអប់រំ មួយចំនួន ដើម្បីអាចបន្តទៅថ្នាក់បរិញ្ញាប័ត្រ បានក្រោយចប់បរិញ្ញាប័ត្ររង រឺ ទៅតាមលក្ខខ័ណ្ឌខាងសាលា ។ មែនទែន ក៏មាន ស្ថាប័នមួយចំនួន ដែលផ្តល់ អាហារូបករណ៏ បរិញ្ញាប័ត្ររង ដែរ សំខាន់ថាតើ ខ្លួនត្រូវមានភាព រវាសរវៃក្នុង ការស្វែងរក រឺក៏អត់ ។ បើទោះបីជាបរិញ្ញាប័ត្ររង ក៏ដោយ ក៏នៅតែមានឱកាសការងារ ដែរ បើសិនយើងមានភាព ច្បាស់លាល់ និងបទពិសោធលើមុខជំនាញ នោះ។ អ្វីដែលសំខាន់ នោះ ត្រូវប្រាកដ ថា វាជាចំនង់ចំនូលចិត្ត របស់ខ្លួន និងជាមុខជំនាញដែលសង្គម ត្រូវការ បើទោះបីជាបរិញ្ញាប័ត្ររង ក្តីរឺបរិញ្ញាប័ត្រក្តី កុំរៀនតាមគ្នា រឺតាមការបង្ខំរបស់ពីអ្នកដទៃ។
ទី៣ គឺ ការចាប់យកមុខជំនាញ បច្ចេកទេស
ក្រៅពីការរៀនឡើយវិញ រឺរៀនបន្តបរិញ្ញាប័ត្ររង ជម្រើសបន្ទាប់នោះ គឺការចាប់យកមុខជំនាញបច្ចេកទេស រឺមុខជំនាញបំណិនជីវិតបានដែរ បើសិនជាមិនចង់ចំនាយពេលលើការរៀនឡើងវិញ រឺបន្តនោះ។ មុខជំនាញ ទាំងនោះមានដូចជា ខាងអគ្គិសនី អេឡិចត្រូនិច បរិក្ខារត្រជាក់ មេកានិក រថយន្ត សំណង់ ជំនាញវិស្វកម្មលោហៈ ជាងឈើ ដែលសុទ្ធសឹងជាមុខជំនាញ នៅមានការខ្វះខាតនៅឡើយ នៅក្នុងទីផ្សារការងារបច្ចុប្បន្នរបស់ប្រទេសយើង ហើយអ្វីដែលសំខាន់នោះ មុខជំនាញបច្ចេកទេស ទាំងនេះ នឹងមានតម្រូវការពេលសមារហនកម្មអាស៊ាននេះ។ ជំនាញទាំងនេះអាច ស្វែងរកបាន នៅតាម គ្រឹះស្ថានបណ្តុះបណ្តាល បច្ចេកទេស និងវិជា្ជជីវះ នៅក្នុងស្រុកយើង រឺក៏អាចតាមដានព័ត៌មាន ពីក្រសួងការងារ និងបណ្តុះបណ្តាល វិជា្ជជីវះ។ ចំពោះការជ្រើសរើស ផ្លូវនេះ ក៏មានឱកាសក្នុង ការឈរឈ្មោះជាបេក្ខជនស្វ័យរិន ដើម្បីប្រលងបាក់ឌុបនៅឆ្នាំក្រោយ បើសិនជាមានពេលវេលាសម្រាប់រៀនត្រៀមដោយខ្លួនឯង។
ទី៤ គឺការបង្កើតអាជីវកម្មដោយខ្លួនឯង
ការបើកអាជីវកម្មខ្លួនឯង ក៏អាចជាជម្រើសមួយដែរ ព្រោះថា អាជីវកម្មមួយចំនួនក៏មិនទាមទារនូវសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ រឺបរិញ្ញាប័ត្រនោះឡើយ ។ បើសិនជាមិនមាន ជំនាញអ្វីច្បាស់លាស់នោះ ក៏មាន វគ្គបង្រៀនខ្លី ជាច្រើន ដែលប្អូនៗអាចរៀនដូចជាវគ្គឌីស្សាញ វគ្គគ្រប់គ្រងអាជីវកម្ម រឺ រៀនជំនាញទន់ (Soft-skills) ដែលខ្លូនខ្វះខាត ដើម្បីយល់ដឹង ពីតម្រូវការបច្ចុប្បន្នរបស់ប្រជាជានយើង ក៏ដូចជាឱ្យអាជីវកម្មនោះទទួលការរីកចម្រើន ។
សរុបមក បើសិនជាលទ្ធផលអាចចេញមក មិនល្អនោះ ប្អូនៗមិនត្រូវមានការអស់សង្ឃឹម បាក់ទឹកចិត្ត នោះឡើយ។ ត្រូវយល់ថា ឱកាសគឺនៅតែមាន ដរាបណាយើងមិនបោះបង់ នោះក្តីសង្ឃឹមក៏នៅតែមាន។ ត្រូវយល់ថា សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលប្អូនៗបានចំនាយពេលយ៉ាងយូរនោះ មានតម្លៃដ៏ពិសេស ហើយវាក៏អាចជាស្ពានជួយឱ្យប្អូនអាចបន្តថា្នក់ឧត្តមសិក្សា និងការសិក្សាក្រៅប្រទេសបាន ដូច្នេះមិនត្រូវ បោះបង់ពាក់កណ្តាលទីនោះឡើយ។
គំនិតចុងក្រោយ៖
ប្រភព៖ WEDOSHARE

- ចំពោះមិត្តភក្តិ៖ បើសិនជាយើងឃើញមិត្តរួមថ្នាក់ ឬមិត្តភក្តិ ឬអ្នកដែលស្គាល់ ធ្លាក់ គួរជួយលើកទឹកចិត្តគ្នាអោយបន្តសិក្សា និងកុំបោះបង់ការសិក្សា ព្រោះការសិក្សាវាពិតជាសំខាន់ និងអាចជួយកែប្រែជីវិតយើងអោយកាន់តែប្រសើរឡើង។ សូមមេត្តាកុំមើលងាយ ឬពេបជ្រាយគាត់អោយសោះព្រោះវានឹងប៉ះពាលដល់អារម្មណ៍គាត់ជាខ្លាំង។
- ចំពោះឪពុកម្តាយ ឬអាណាព្យាបាល៖ បើសិនជាកូន ឬក្មួយធ្លាក់ យើងគួរជៀសវាងការស្តីបន្ទោសភ្លាមៗ និងប្តូរមកជាការលើកទឹកចិត្តអោយខិតខំរៀនសូត្របន្តទៅមុខទៀត។
- ចំពោះបុគ្គលផ្ទាល់៖ បរាជ័យលើកនេះគ្រាន់តែជាការបរាជ័យតូចមួយប៉ុណ្ណោះក្នុងជីវិត កុំបោះបង់និងអស់សង្ឃឹមអោយសោះ ព្រោះជីវិតនៅវែងឆ្ងាយតទៅមុខទៀត។ អោយតែការតស៊ូនៅមាន ជោគជ័យនឹងមករកអ្នកជាមិនខាន។
ប្រភព៖ WEDOSHARE