ក្រុមហ៊ុន ស្រាបៀរ លីអូ បានប្រគល់រង្វាន់ធំនៅក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត របស់ខ្លួនដល់ អតិថិជនដែលមានសំណាងនៅខេត្តកំពង់ចាម។ លោក ឈៀង ឈឿន ជាអតិថិជន ស្រាបៀរ លីអូ ដែលទទួលទានស្រាបៀរលីអូជាប្រចាំ។ ជាភព្វសំណាង គាត់បានឃើញ រង្វាន់ធំរថយន្ត Mazda pick-up នៅក្រោមក្រវិលកំប៉ុង ដំបូងដែលគាត់បាន គាស់នៅថ្ងៃទី 03 ខែកញ្ញា លោក ឈៀង ឈឿន បានទទួលសោរថយន្ត Mazda pick-up ស៊េរីថ្មី ពីលោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងទីផ្សារក្រុមហ៊ុន ស្រាបៀរ លីអូ។
លោក ឈៀង ឈឿន ក្នុងអំឡុងពេលកម្មវិធីប្រគល់រង្វាន់នៅ ថ្ងៃទី03 នៅ Tiffy Arena បានមានប្រសាសន៍ថា “វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ពេលដែលខ្ញុំឃើញរង្វាន់លើក្រវិលកំប៉ុង”។ ខ្ញុំគិតថាអាចត្រឹមតែ ឈ្នះរង្វាន់តូចៗប៉ុណ្ណោះ តែបែជាឈ្នះរថយន្ត Mazda pick-up ដែលខ្ញុំនិកស្មានមិនដល់។
កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ គឺជាផ្នែកមួយនៃយុទ្ធនាការប្រចាំឆ្នាំ ដើម្បីជាកិច្ចតបស្នងដល់អតិថិជនរបស់ខ្លួន សម្រាប់ការគាំទ្ររបស់ពួកគាត់។ ប៉ុន្តែ យោងតាមលោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនស្រាបៀរ លីអូ បានឲ្យដឹងថា កម្មវិធីនៅឆ្នាំនេះទទួលបាននូវភាពជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់ ជាងកម្មវិធីកាលពីឆ្នាំមុនៗ។ បន្ទាប់ពីកម្មវិធីប្រគល់រង្វាន់ដល់លោក ឈៀង ឈឿន លោក ព្រាប សុវណ្ណ បានថ្លែងថា “យើងខ្ញុំសូមសម្តែងនូវអំណរគុណដោយស្មោះដល់ អតិថិជនរបស់យើងដែលតែងតែគាំទ្រស្រាបៀរលីអូ ។ សូមបន្តនូវភាពរីករាយជាមួយស្រាបៀរ លីអូ ព្រោះភាពអស្ចារ្យអាចកើតឡើងគ្រប់ពេល អ្នកឈ្នះរថយន្ត Mazda pick-up ស៊េរីថ្មី បន្ទាប់អាចជារូបអ្នក។ អតិថិជនស្រាបៀរ លីអូ មានឱកាសឈ្នះក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ នៅទូទាំងប្រទេស ដែលកម្មវិធីនឹងចាប់ផ្តើមរហូតដល់ដំណាច់ឆ្នាំ 2016 នេះ។ ដោយគ្រាន់តែលោកអ្នកគាស់ក្រវិលកំប៉ុង និងគម្របដបស្រាបៀរ លីអូ រួចស្វែងរក មើលរង្វាន់ ដើម្បីមានឱកាសឈ្នះរង្វាន់រថយន្ត Mazda Pick-Up ម៉ូតូ Honda Dream 2016 ទូរទស្សន៍ទំហំ 32 អ៊ីញ រង្វាន់ទឹកប្រាក់ 1,000 ដុល្លារ ទូរស័ព្ទ iPhone 6s និងរង្វាន់ជាច្រើនទៀត។
ដោយ៖ CH

