គ្មាននរណាម្នាក់ដែលកើតមកហើយគ្មានមហិច្ឆតានោះទេ គ្រាន់តែថាពួកគេមានវាតិចឬក៏ច្រើនតែប៉ុណ្ណោះ។ មនុស្សម្នាក់គឺតែងតែចង់បាននេះបាននោះ សម្រាប់ជីវិតផ្ទាល់ខ្លួនរបស់ពួក ហើយពួកគេតែងតែឆ្ងល់ថាតើហេតុអ្វីបានជាអ្នកខ្លះមានសមត្ថភាពប្រហែលពួកគេដែរ តែបែរមានរបស់ដែលគេចង់បាន ហើយអ្នកបែរជាគ្មានទៅវិញ? ហេតុនេះហើយ វិធីខាងក្រោមនេះប្រហែលជាអាចជួយលោកអ្នកបានល្អប្រសើរជាងមុន៖
១. ឈប់រង់ចាំពេលវេលា៖ នៅពេលដែលអ្នកចង់សម្រកទម្ងន់ជាដើម អ្នកតែងតែគិតថាចាំពេលនេះ ឬចាំពេលនោះចាំហាត់ហាត់កីឡាហើយរៀនតមអាហារ។ អ្នកត្រូវតែចងចាំថាប្រសិនបើអ្នកប្រើពាក្យថា "ចាំ" គឺអ្នកនឹងចាំអស់ពេញមួយជីវិតរបស់អ្នក ព្រោះពេលនេះ អ្នកនិយាយថាចាំថ្ងៃស្អែក ហើយថ្ងៃស្អែក អ្នកនឹងនិយាយពាក្យដដែលទៀត ដូចនេះតើពេលណាទៅទើបអ្នកអាចចាប់ផ្ដើមអនុវត្តបាន?
២. រៀបគម្រោង៖ មុននឹងអ្នកអាចចាប់ផ្ដើមធ្វើអ្វីមួយឱ្យល្អបាន គឺអ្នកត្រូវតែរៀបគម្រោងល្អជាមុនសិន ទើបអ្នកអាចអនុវត្តបានតាមក្រោយ ហេតុនេះប្រសិនបើអ្នកចង់ទិញម៉ូតូ អ្នកគួរតែរៀបគម្រោងសន្សំរបស់អ្នក ថាអ្នកនឹងសន្សំបែបណា ដើម្បីបានម៉ូតូដែលអ្នកចង់បាននោះ។ ហើយបើការសន្សំរបស់អ្នកមានរយៈពេលយូរអង្វែងពេកទម្រាំតែដល់ពេលនោះ អ្នកគួរតែស្វែងរកជំនួយពី ប៉ាម៉ាក់ ឬបងប្អូនរបស់អ្នកជាដើម។
៣. ផ្ដោតអារម្មណ៍៖ នៅពេលដែលអ្នកដឹងថាខ្លួនឯងចង់បានអ្វីហើយ ចូរអ្នកឈប់ប្រើប្រាស់ពេលវេលាដ៏មានតម្លៃរបស់អ្នក ទៅធ្វើអ្វីដែលនាំឱ្យមានផលប៉ះពាល់ដល់គោលដៅដែលបានគ្រោងទុក។ បើអ្នកមិនបានផ្ដោតអារម្មណ៍ឲ្យល្អនោះទេ ចុងក្រោយអ្នកនឹងមិនទទួលបានអ្វីទាំងអស់ ព្រោះអ្នកតែងតែគិតរវើរវាយពីនេះពីនោះរហូត។
៤. ជឿជាក់លើខ្លួនឯង៖ ទោះបីអ្នកដ៏ទៃមិនជឿជាក់លើអ្នក ប៉ុន្តែអ្នកមិនត្រូវបាត់បង់ស្មារតី ឬផ្នត់គំនិតលើខ្លួនឯងជាដាច់ខាត។ ដរាបណាអ្នកនៅតែផ្ដល់ភាពជឿជាក់មកលើខ្លួនឯង នោះអ្នកនឹងធ្វើវាបានយ៉ាងប្រាកដ ហេតុនេះហើយកុំងាយអស់សង្ឃឹមឬចុះចាញ់ឲ្យសោះ ត្រូវតែទៅមុខជានិច្ច៕
ដោយ៖ CH
ប្រភព៖ lifehack
