Lionel Messi នឹងស្ថិតក្រៅទីលានប្រកួតរយៈពេលបីសប្តាហ៍បន្ទាប់ពីរងរបួសក្រលៀនក្នុងការ
ប្រកួតដែលបានបញ្ចប់ត្រឹមលទ្ធផល ១-១
រវាងក្រុមអ្នកមានបុណ្យ Barcelona និង Atletico Madrid។ខ្សែប្រយុទ្ធមុតស្រួចរូបនេះ ត្រូវបានសែងចេញនៅនាទីទី ៥៩ កាលពីយប់
ថ្ងៃពុធម្សិលមិញនេះ បន្ទាប់ពីការធាក់ដោយកីឡាករ Diego Godin។
Messi
ក៏បានបង្ខំចិត្តសម្រាកក្នុងការប្រកួតឱ្យជម្រើសជាតិអាហ្សង់ទីនផងដែរកាលពីវគ្គជម្រុះ
បាល់ទាត់ពិភពលោកឆ្នាំ
២០១៨ ជាមួយជម្រើសជាតិវេណេហ្ស៊ុយអេឡាកាលពីដើមខែនេះ
ដោយសារបញ្ហាក្រលៀន
ប៉ុន្តែគាត់បានលេងការប្រកួតនៅ La Liga ឱ្យ Barcelona ចំនួន
៥
ប្រកួតក្នុងរដូវកាលនេះ។
ដោយ៖ BM