Post Top Ad

Wednesday, October 26, 2016

គន្លឹះក្នុងការរៀនតាមប្រព័ន្ធអីុធឺណែតឲ្យមានប្រសិទ្ធិភាព





តើអ្នកធ្លាប់រៀនតាមប្រព័ន្ធអីុធឺណែតទេ? រៀនរាល់ដងចេះអីខ្លះ? តស៊ូរៀនបានប៉ុន្មានថ្ងៃ?
សិស្សមួយចំនួនទទួលបរាជ័យចំពោះការសិក្សាតាមប្រព័ន្ធអីុធឺណែត។
ខ្ញំុដឹងថាការរៀនតាមប្រព័ន្ធអីុនធឺណែតត្រូវការការតាំងចិត្តខ្ពស់ និងការរៀបចំកាលវិភាគឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជាវិធីសាស្រ្ដមួួយចំនួនដែលអ្នកគួរអនុវត្ត ដើម្បីឲ្យការរៀនរបស់យើងមានប្រសិទ្ធភាពនិងទទួលបានលទ្ធផលគាប់ប្រសើរ៖

១. ការរៀបចំកាលវិភាគឱ្យបានច្បាស់លាស់
អ្នកអាចរៀបចំកាលវិភាគមុននឹងរៀនមុខវិជ្ជាអ្វីមួយ។  តួយ៉ាងអ្នកអាចកំណត់យករយះពេលជាក់លាក់ណាមួយ ដែលអ្នកអាចចាប់ផ្ដើម ឬបញ្ចប់វគ្គសិក្សារបស់អ្នក។
ឧទាហរណ៍ថា ចង់រៀនថតរូប អ្នកប្រហែលជាអាចកំណត់ថារយះពេល១០ថ្ងៃ រាល់ចុងសប្តាហ៍ ឬមេរៀនអ្វីខ្លះដែលអ្នកចង់រៀនថ្ងៃណាៗ រៀនពីមេរៀនអ្វីខ្លះ។ ការចំណាយពេលសម្រាកក្រៅពីម៉ោងសិក្សាក៏ជាការចាំបាច់ផងដែរ។

២. ការកំណត់យកមុខវិជ្ជាដែលអ្នកចង់រៀន
អ្នកក៏អាចកំណត់មុខវិជ្ជាជាក់លាក់ណាមួួយដែលអ្នកនិងមិត្តភក្ដិចង់រៀន។ ជៀសវាងការរៀនច្រើនមុខក្នុងពេលតែមួយដែលធ្វើឲ្យអ្នកមានភាពមិនច្បាស់លាស់លើមុខវិជ្ជានោះ។ ពេលខ្លះ អ្នកពុំចាំបាច់ជ្រើសរើសមុខវិជ្ជាណាដែលម៉ត់ចត់ពេកនោះទេ វាប្រហែលជាអាចជាមុខវិជ្ជាបែបកំសាន្តដូចជា លេងបាល់ លេងភ្លេង រៀនច្រៀង ឬរៀនគូរគំនូរជាដើម។ ការរៀនមុខវិជ្ជាដែលអ្នកចង់រៀនប្រហែលជាអាចផ្ដល់ការលើកទឹកចិត្តខ្ពស់សម្រាប់អ្នក។
៣. ការស្វែងរកជំនាញ
គួរស្វែងរកអ្នកដែលពូកែខាងមុខវិជ្ជាណាមួយមុននឹងរៀន មកជួយពន្យល់អ្នក និងមិត្តភកិ្តរបស់អ្នកព្រោះ អ្នកជំនាញអាចក្លាយជាគ្រូដ៏ល្អសម្រាប់អ្នកបំផុត។ ឧទាហរណ៍ ការរៀនគូររូប អ្នកជំនាញអាចផ្ដល់ជាមេរៀនជាក់លាក់ ក៏ដូចជាសម្ភារះចាំបាច់ដល់អ្នក ដែលធ្វើឲ្យអ្នកមានភាពងាយស្រួល ពុំចាំបាច់ចំណាយពេលដើរទិញ ក្រដាស ឬខ្មៅដៃសម្រាប់រៀនដោយខ្លូនឯង។

៤. ការសិក្សាជាក្រុម

ការសិក្សាតាមប្រព័ន្ធអីុធឺណែតមានភាពងាយស្រួលក្នុងការទាញយកមេរៀន តែវាប្រហែលជាមិនងាយស្រួលនៅពេលដែលអ្នកមានចម្ងល់ពុំដឹងថាទៅសួរនរណា។ ការសិក្សាជាក្រុមនឹងជួយឲ្យអ្នកមានដៃគូពិភាក្សា រៀនសូត្រពីគ្នា ក៏ដូចជាពន្យល់គ្នាជាដើម។ ម្យ៉ាងអ្នកអាចនឹងមានភាព ធុញ ទ្រាន់នៅពេលអ្នកអង្គុយរៀនតែម្នាក់ឯងនៅមុខកំុព្យូទ័រ ដូច្នេះមិត្តភត្តិរបស់អ្នកប្រហែលជាអាចក្លាយជាអ្នកកំដរ អ្នករៀនមួយដ៏ល្អ។

៥. ការជ្រើសរើសកន្លែងរៀន
ចំពោះកន្លែងរៀន និងបរិស្ថានជំុវិញខ្លួនរបស់់អ្នក អ្នកគួរជ្រើសរើសកន្លែង ដែលអ្នកអាចទទួលអីុនធឺណែតបានគ្រប់គ្រាន់ វាក៏អាចជាកន្លែងដែលស្ងប់ស្ងាត់ជាដើម។ សម្រាប់អ្នកដែលចូលចិត្តញាំុកាហ្វេ កន្លែងដែលល្អបំផុត អាចជាហាងកាហ្វេណាមួួយដែលនៅជិតផ្ទះអ្នកនិងមិត្តភក្ដិរបស់អ្នក។ សម្រាប់អ្នកដែលពំុសូវចង់ចំណាយច្រើន ផ្ទះមិត្តភកិ្តរបស់អ្នកអាចជាកន្លែងសាកសមបំផុត។
វាប្រហែលជាលំបាកចំពោះការចាប់ផ្ដើមមួយនេះ តែខ្ញំុដឹងថាអ្នកប្រាកដជាអាចធ្វើបាន។

ដោយ៖ CC
ប្រភព៖ Wedushare