សិក្ខាសាលាឥឡូវមានច្រើនណាស់ ហើយប្រធានបទគេលើកឡើងក៏មានច្រើនដែរ ចឹងបានអ្នក ចូលរួមខ្លះចេះតែខ្ជិល ណាមួយមិនចំជំនាញខ្លួន ណាមួយមិនសូវចាប់អារម្មណ៍លើប្រធានបទ នោះទៀត។ មិនដែលណាគេរៀនច្បាប់ ហើយទៅសិក្ខាសាលានិយាយពីបរិស្ថានទេ។
ដូចគេនិយាយ “មិនដែលណាគេរៀនច្បាប់ ហើយទៅសិក្ខាសាលានិយាយពីបរិស្ថានទេ” ចុះសួរវិញថា មានតែអ្នករៀនបរិស្ថានទេឬដែលគួរតែយល់ដឹងពីបរិស្ថាន? បរិស្ថានរបស់ យើងទាំងអស់គ្នាតាស៎ ចាំបាច់អីតែអ្នកបរិស្ថានត្រូវដឹង ទោះបីជាយើងរៀនអីក៏ដោយក៏ យើងគួរតែដឹឹងពីបរិស្ថានរបស់យើងដែរ។ យ៉ាងហោចណាស់ក៏យើងដឹងច្បាស់ជាងមុនថា អ្វីជា ដើមហេតុដែលប៉ះពាល់បរិស្ថាន និងវិធីទប់ស្កាត់វាដែរ។
សិក្ខាសាលាខ្លះជាសិក្ខាសាលាបែបផ្តល់ឱកាស ទៅតែម៉ាព្រឹកចេះពីរបៀបដាក់អាហារូបករណ៍ ទិចនិចនៃការដាក់ពាក្យ ហើយក៏អាចថាជារបៀបនៃការត្រៀមខ្លូន និងជាពិេសសយើងអាច ស្គាល់អ្នកដែលជោគជ័យ ហើយធ្លាប់ជាប់អាហារូបករណ៍ទាំងនោះទៀត។ ងាយរកណា បានសិក្ខាសាលាចឹងចឹង…
ឯសិក្ខាសាលាខ្លះវិញអាចបង្ហាញ និងបំភ្លឺផ្លូវយើងបាន ជាពិសេសសិស្សដែលទើបចប់ពី វិទ្យាល័យ។ ជួនកាលប្រលងជាប់ទី១២ហើយ នៅមិនដឹងថាខ្លួនចង់រៀនអីទៀត។ វាអាចក្លាយ ជាអ្នកដឹកផ្លូវថាអ្វីដែលគួររៀន និងអ្វីដែលសាកសមនឹងខ្លួនយើងផ្ទាល់។ សិក្ខាសាលាបែបនេះ ជាសិក្ខាសាលាមានប្រយោជន៍ ហើយសិស្សានុសិស្សមិនគួរមើលរំលងឡើយ។
ខ្ញុំចាំបានថា ខ្ញុំធ្លាប់ចូលរួមសិក្ខាសាលាមួយដែលបង្រៀនពីការប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយ ដូចជាFacebookជាដើមមកកាន់យុវវ័យដូចខ្ញុំ។ កាលពីមុន ខ្ញុំចេះតែShareនេះ Shareនោះ និងចេះតែCheck inគ្រប់កន្លែងក្នុងFacebookខ្ញុំ ដោយមិនដឹងថាវាអាចប៉ះពាល់អ្វីខ្លះដល់ខ្លួនឯង និងអ្នកដទៃ។ បន្ទាប់ពីចូលរួមសិក្ខាសាលានឹងហើយ ខ្ញុំចេះប្រើប្រាស់វាដោយមានប្រយោជន៍ និងមានសុវត្ថិភាព។
តាមការពិតចូលរួមសិក្ខាសាលាមួយៗមិនប្រាកដថាយើងត្រូវតែមានជំនាញដែលទាក់ទងទៅ នឹងសិក្ខាសាលានោះទេ។ ចេះតែទៅៗ គង់តែបានអីថ្មីមកទេ ខ្ញុំមិនជឿថាអង្គុយស្តាប់គេ ២ទៅ៣ម៉ោង មិនចេះអីថ្មីសោះយ៉ាងហោចណាស់ក៏ស្គាល់វាគ្មិន និងស្ថាប័នដែលរៀបចំសិក្ខាសាលានោះដែរ។
ប្រភព៖ Wedushare