Post Top Ad

Wednesday, October 26, 2016

Mark Cuban៖ យោបល់សំរាប់អ្នកចាប់ផ្តើមការងារ រឺ ជំនួញ(មានសៀវភៅ)

1. គ្មានស្អីយើងធ្វើមិនជោគជ័យទេ

បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យលោក Mark បានផ្លាស់ប្តូរទៅកាន់ទីក្រុង Dallas រដ្ឋតិចសាស់ជាកន្លែងដែលគាត់ រកសុីបើកបារ(ក្រោយមកគេបិទ), លក់Software(ក្រោយមកគេដេញពីការងារ), ហើយប្រឹងរៀនអោយខ្លាំងជាងគេ- អត់លុយ បរិភោគតែនំសាំងវិចជាមួយនឹងទឹកប៉េងប៉ោះ។ តែទោះលំបាកយ៉ាងណាក៏គាត់មិនចុះចាញ់។ នៅពេលដែលគាត់មានអារម្មណ៍ចុះចាញ់ហើយសយនោះសយទៀត, គាត់មានតែខំប្រឹងថែម។

លោក Mark បាននិយាយទៅកាន់កីឡាករ Maverick និងអ្នករាល់គ្នានៅក្នុងអាជីវកម្មថា «រឿងមួយនៅក្នុងជីវិតអ្នកអាចត្រួតពិនិត្យគឺការខិតខំប្រឹងប្រែងរបស់អ្នក។ បើអ្នកមានបំណងខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមអាជីវកម្ម ហើយប្រឹងដោះស្រាយរាល់បញ្ហាប្រឈមមុខ និងអាចរស់នៅក្នុងលក្ខខ័ណ្ឌលំបាកបំផុត មានឆន្ទៈតស៊ូ ខិតខំប្រឹងប្រែងអោយខ្លាំងជាងអ្នកដទៃ ជាមួយនឹងភាពឆ្លាតវៃរបស់អ្នកនោះគឺអ្នកអាចធ្វើអ្វីបានទាំងអស់។ គ្មានអីយើងធ្វើអត់បានទេ»។

2. សិល្ប៍សាស្រ្តនៃការលក់គឺជា ការតភ្ជាប់និងបម្រើអតិថិជន

តាមរយៈការខិតខំធ្វើការរបស់គាត់, លោក Mark បានរៀនមេរៀនដ៏សំខាន់មួយ។ ប្រសិនបើអ្នកអាចលក់, អ្នកអាចសម្រេចជោគជ័យគ្រប់អ្វីៗដែលអ្នកធ្វើ។ និងគន្លឹះក្នុងការលក់នេះគឺយកឈ្នះចិត្តអតិថិជនខណៈពេលយើងកំពុងបម្រើពួកគេ។
“អ្នកមិនត្រូវព្យាយាមបញ្ចុះបញ្ចូលពួកគេថារបស់អ្នកពិសេសទិញវាទៅ “ គាត់និយាយអំពីអតិថិជនល្អៗ។ “ អ្នកត្រូវបង្ហាញពួកគេអំពីរបៀបដែលអ្នកកំពុងធ្វើនិងតើវាអាចឱ្យជីវិតរបស់ពួកគេកាន់តែងាយស្រួលយ៉ាងណា។ អ្នកមិនបាច់អោយប្រយោជន៍អីៗដើម្បីអោយគេទិញទេ។ បើវាល្អគេនឹងប្រើហើយ។
ជោគជ័យក្នុងការយកឈ្នះទឹកចិត្តអតិថិជនវាអាចត្រូវចំណាយពេលច្រើនណាស់ តែត្រូវចាំថា រាល់ពេលទទួលបានចំលើយ”ទេ”ម្តងៗអ្នកកាន់តែខិតជិតទៅៗ ចំលើយយល់ព្រម»។ ក៉ំគិតច្រើនឬខ្លាចគេបដិសេធច្រើន ចូលចាប់ផ្តើមសិនទើបអ្នកអាចខិតទៅជិតការយល់ព្រមនិងទទួលបានភាពទុកចិត្តរបស់អតិថិជន។

3. កុំធ្វើជាទាសកររបស់ធនាគារ

Markគឺជាមនុស្សអត់ចងខ្លួនឯងនឹងបំណុលជាដាច់ខាត ជាពិសេសនៅពេលដែលចាប់ផ្តើមអាជីវកម្មដំបូង។ គាត់បាននិយាយបន្តែមទៀតថា 99% នៃក្រុមហ៊ុននាពេលបច្ចុប្បន្ននេះអាចត្រូវបានចាប់ផ្ដើមដោយគ្មានដើមទុន។
Mark បាននិយាយថា: “ប្រសិនបើអ្នកបានយកប្រាក់កម្ចី, អ្នកលែងជាថៅកែ “។ «ហើយអតិថិជនរបស់អ្នកមិនមែនជាមនុស្សសំខាន់របស់អ្នកទៀតទេ វាទៅជាអ្នកជំនាញខាងធនាគារជាចៅហ្វាយ ជាមនុស្សដែលសំខាន់សំរាប់អ្នក។ យូរៗទៅអ្នកនឹងឃើញថាអ្នកនឹងបំរើតែធនាគារមិនមែនខ្លួនអ្នក និងមិនមែនអតិថិជនរបស់អ្នក»។
បើគិតថាសំដីរបស់គាត់គួរអោយចាប់អារម្មណ៍អ្នកអាចរកបានតាម៖ http://henrytse.ca/wp-content/uploads/2016/06/Mark-Cuban-How-to-Win-at-the-Sport-of-Business1.pdf
ប្រភព៖ Wedushare