ចច វ៉ាស៊ីនតោន(George Washington) ជាមេដឹកនាំកំពូលនៃកងទ័ព ក្នុងបដិវត្តន៍អាមេរិច និងក្លាយជាប្រធានធិបតីដំបូងបំផុតក្នុងប្រវត្តិស្រស្រ្តរបស់សហរដ្ឋរអាមេរិច.........
ចច វ៉ាស៊ីនតោន ត្រូវបានគេចាត់ទុកថាជាវីរបុរសរបស់អាមេរិក កើតនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ១៧៣២ នៅក្រុងវ៉ែសម៉ឡិន (Westmoreland) រដ្ឋវឺជីញ៉ា (Virginia)។ ឪពុករបស់គាត់បានទទួលមរណភាព តាំងពីគាត់នៅវ័យក្មេងម្លេះ ពោលគឺអាយុ១១ឆ្នាំ ហើយក្រោយ លោក ចច វ៉ានស៊ីនតោន បានសម្រេចចិត្តឈប់រៀននៅសាលារដ្ឋ។ លោក គឺជាសិស្សដែលពូកែខាងគណិតវិទ្យា ហើយគាត់ឆ្លាប់បានសិក្សាផ្នែកប្រវត្តិសាស្រ្ត និងភូមិសាស្រ្តបន្ថែម។
ក្នុងឆ្នាំ១៧៤៨ នៅអាយុ១៦ឆ្នាំ គាត់បានធ្វើការជាអ្នកវាស់វែងដីធ្លីឱ្យអ្នកមានម្នាក់ ហើយក្រោមលោក ចច វ៉ាស៊ីនតោន ក្លាយជាទាហានដ៏មានឥទ្ធិពលម្នាក់។ នៅឆ្នាំ១៧៥៣ ចច ដែលមានឋានៈ ជាវរសេនីយត្រីបានដឹកនាំបេសកកម្មដ៏គ្រោះថ្នាក់ ដើម្បីនាំសារ របស់ចក្រភពអង់គ្លេសទៅឱ្យទ័ពបារាំងដោយសារតែគាត់ជំនាញខាងដើរព្រៃ។ ក្នុងរយៈពេលប្រាំឆ្នាំគឺក្នុងវ័យ២១ ដល់២៦ឆ្នាំ ចច វ៉ាស៊ីនតោន បានចូលរួមប្រឡូកក្នុងសង្រ្គៀម ដោយបំពេញឱ្យមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង។ គួរបញ្ជាក់ដែរថា កាលនោះច្បាប់អង់គ្លេសមិនអនុញ្ញាត ឱ្យទាហានក្រោមអាណានិគម មានឋានន្តរសក្តិលើស អនុសេនីយឯកឡើយ។
ក្រោយមកគាត់ឈប់កាន់អាវុធ ហើយមកកាន់កាំបិតចបធ្វើចម្ការនៅម៉ោនវើណុន (Mount Vernon) ហើយបានរៀបការជាស្រ្តីមេម៉ាយកូនពីរឈ្នោះ ម៉ាថា ដែនឌ្រីដ គូស្ទិច (Martha Dadridege Custic) នៅទីនោះដែរ។ លោកបានចំណាយពេលវេលា១៦ឆ្នាំក្នុងជីវិតគ្រួសារ។ អំឡុងពេលនោះ ទ្វីបអាមេរិចខាងជើង កំពុងបន្តស្ថិតក្រោមនឹមអាណានិគមរបស់ចក្រភពអង់គ្លេសអស់ជាច្រើនឆ្នាំ ដែលក្រោយមក គេបានទៅរកលោក ចច វ៉ាស៊ីនតោន ដើម្បីឱ្យចូលរួមក្នុផែនការរំដោះប្រទេស រហូតដល់លោកបានក្លាយជាមេបញ្ជាការកំពូលរបស់កងទ័ពអាមេរិច។ លោកបានដឹកនាំចលនារំដោះប្រទេស ចេញពីនឹមត្រួតត្រាអាណានិគម រហូតទទួលបានឯករាជ្យពេញបរិបូរណ៍ នៅថ្ងៃទី០៤ ខែកក្តដា ឆ្នាំ១៧៧៤។
នៅឆ្នាំ១៧៨៩លោកបានរៀបចំឱ្យមានការបោះឆ្នោតលើកដំបូងហយខ្លួនគាត់ក៏បានជាប់ឆ្នោតជាប្រធានាធិបតីទី១ ក្នុងប្រវតិ្តសាស្រ្តរបស់សហរដ្ឋអាមេរិច និងបន្តជាប់ឆ្នោតអាណត្តិទី២ ទៀត។ នៅក្នុងឆ្នាំ១៧៩៦ លោកបានបដិសេដមិនព្រមឈរឈ្មោះក្នុងអណត្តិទី៣ ហើយចាប់ផ្តើមរៀបចំច្បាប់កំណត់អណត្តិប្រធានាធិបតីរបស់សហរដ្ឋអាមេរិច ចាប់ផ្តើមរៀបចំច្បាប់កំណត់អណត្តិប្រធានធិបតីរបស់សហរដ្ឋអាមេរិច ចាប់ពីពេលនោះមក។ ចច វ៉ានស៊ីនតោន បានទទួលមរណភាពដោយជំងឺ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៧៩៩ ក្នុងអាយុ៦៧ឆ្នាំ។
ដោយ៖ CC
ប្រភព៖ ពេជ្រ មួយពាន់គ្រាប់