Post Top Ad

Thursday, November 17, 2016

AFF Suzuki Cup៖ គ្រូម៉ាឡេសុុី និយាយអ្វីខ្លះមុនប៉ះគ្នាជាមួយកម្ពុជានៅថ្ងៃបើកឆាក?



គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាម៉ាឡេសុី លោក Ong Kim Swee បានផ្តល់បទសម្ភាសន៍ជាមួយវិបសាយផ្ទាល់របស់AFF Suzuki Cup អំពីគូប្រជែងដែលលំបាកនៅក្នុងពូលB ដោយពុំបានចុចឈ្មោះក្រុមជម្រើសជាតិកម្ពុជានោះទេ។ «២ក្រុមឡើងទៅវគ្គបន្តច្បាស់ណាស់គឺជាក្រុមដែលល្អក្នុងពូល ប៉ុន្តែយើងមិនអាចមើលរំលងម្ចាស់ផ្ទះមីយ៉ាន់ម៉ាបានទេ។ លេងក្នុងទឹកដីខ្លួនឯង ជាមួយនឹងអ្នកគាំទ្រដ៏ច្រើនលើសលប់។ ចំណែកវៀតណាមវិញយើងមិនបាច់និយាយនោះទេពួកគេជាក្រុមខ្លាំងមួយក្នុងតំបន់បាត់ទៅហើយ»។សម្តីគ្រូបង្វឹកវ័យ៤៥ឆ្នាំ Swee។
គ្រូបង្វឹកដែលជួយអោយក្រុមជម្រើសម៉ាឡេសុីអាយុក្រោម២៣ឆ្នាំ ឈ្នះមេដាសមាសនៅពានរង្វាន់តំបន់អាសុីអាគ្នេយ៍(Sea Games 2011) កាលពីឆ្នាំ២០១១បន្ថែមថា គ្រប់ការប្រកួតទាំងអស់សុទ្ធតែបង្កសំពាធដ៏គ្រូបង្វឹក ប៉ុន្តែការរៀបចំប្រព័ន្ធលេងត្រឹមត្រូវបូករួមជាមួយកីឡាករដែលមានបច្ចេកទេសខ្ពស់ដូចជា Baddrol Bakhtiar, Brendan Gan និងKhairul Fahmi Che Mat សុទ្ធតែមានបទពិសោធន៍ច្រើនក្នុងពានរង្វាន់ធំៗ ជាពិសេសពានប្រចាំតំបន់អាសុីអាគ្នេយ៍AFF Suzuki Cup 2016 ហើយក៏សង្ឃឹមថាអាចឈ្នះគ្រប់ក្រុមទាំងអស់។
បញ្ចាក់ឡើងវិញថា ម៉ាឡេសុី នឹងត្រូវលេងប្រកួតដំបូងជាមួយ កម្ពុជា នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៣ល្ងាច ដោយប្រើប្រាស់កីឡដ្ឋានThuwunna YTC ខណៈប្រកួតបន្ទាប់ថ្ងៃទី ២៣ លេងជាមួយវៀតណាម ប្រកួតចុងក្រោយថ្ងៃទី ២៦ ប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា៕

ប្រភព៖ AFF Suzuki Cup 2016