Post Top Ad

Friday, November 18, 2016

ស្វែងយល់ដំណើរជីវិតរបស់ ណែលសុន មែនដេឡាបុគ្គលដែលជានិម្មិតរូបនៃការរើសបំរះពីរបបជិះជាន់ និងប្រកាន់ពូជសាសន៍

      ណែលសុន មែនដេឡា (NELSON MANDELA) បុគ្គលដែលជានិម្មិតរូបនៃការរើសបំរះពីរបបជិះជាន់ ប្រកាន់ពូជសាសន៍ និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាពដែលបានជាប់ពន្ធនាគារយូរជាងគេនៅក្នុងពិភពលោក មុននឹងក្លាយជាប្រធានាធិបតីស្បែកខ្មៅដំបូងបំផុតរបស់អាហ្រ្វកខាងត្បូងក្នុងឆ្នាំ១៩៩៤។


       លោក ណែលសុន​ មែនដេឡា កើតនៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ១៩១៨ នៅភូមិ វ៉េហ្សូ ប្រទេសអាហ្រ្វិកខាងត្បូង។ មានឈ្មោះពេញថា​ ណែលសុន រ៉ូលីឡាឡា មែនដេឡា (Nelson Rolihlahla Mandela) លោកបានស្គាល់រសជាតិអពាហ៍ពិពាហ៍ចំនួនបីដង ដោយបច្ចុប្បន្នលោកមានកូនបង្កើតចំនួន​ ១០នាក់ និងចៅង្កើត ១៧នាក។
       ក្នុងឆ្នាំ១៩៤៤ លោក ណែលសុន មែនដេឡា ចូលរួមចលនាប្រឆាំងនឹងការរើសអីេងពួជសាសន៍ជាមួយគណបក្សសមាជជាតិអាហ្វ្រិក ដែលពេលនោះលោកជាមេធាវីមួយរូប។ ដោយខ្លួនជាសកម្មជនដ៏សកម្មក្នុងការប្រឆាំងនឹងក្រុម Apartheid ក្នុងឆ្នាំ១៩៦៤ លោកត្រូវបានពួកនោះចាប់ខ្លួន រួមជាមួយពួកបក្សប្រឆាំង៨នាក់ផ្សេងទៀត។ កាលនោះលោកត្រូវបានគេប៉ុនប៉ង កាត់ទោសលោកប្រហារជីវិត ប៉ុន្តែដោយសារជីវិតថ្លៃ ទើបទីបំផុត លោកបានជាប់ក្នុងពន្ធាគារជិត២៧ឆ្នាំ គិតពីឆ្នាំ១៩៦៤ រហូតដល់ឆ្នាំ១៩៩០។
      កំឡុងពេលជាប់ឃុំនៅកោះរ៉ូប៊ីន (Robbin) ពួកផ្តាច់ការ Apartheid បានបង្ខំឱ្យលោកធ្វើការជាទម្ងន់ ក្នុងសិប្បកម្មកាប់ថ្ម។ ការងារដោយបង្ខំខាងលើបានបន្សល់មរតកឱ្យលោក ជំងឺលោកសួតធ្ងន់ធ្ងរ ព្រោះកម្ទេចថ្មបានចូលទៅក្នុងផ្លូវដង្ហើម របស់លោក និងជំងឺឆ្លងផ្សេងៗទៀត។
      ដោយមានការជ្រោមជ្រែងពីសហគមន៍អន្តរជាតិ លោកត្រូវបានរបប Apartheid ដោះលែងឱ្យមានសេរីភាព នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩០​។ បន្ទាប់មកលោកបានទទួលពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ១៩៩៣ ដោយសារលោកបានប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍។ ក្រោយពេលតែ១ឆ្នាំប៉ុណ្ណោះ លោកត្រូវបានប្រជាជនអាហ្រ្វិកខាងត្បូង បោះឆ្នោតជ្រើសរើសជាប្រធានាធិបតី ដោយទទួលបានសំឡេង ៦៦ភាគរយ ហើយបានក្លាយជាប្រធានាធិបតីស្បែកខ្មៅដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត អាហ្រ្វិកខាងត្បូង។ លោក ណែលសុន មែនដេឡា បានបំពេញការងារ ជាប្រធានាធិបតីពេញមួយអាណត្តិ និងបន្ទាប់មកបន្តធ្វើជារដ្ឋបុរស និងដឹកនាំយុទ្ធនាការប្រឆាំងជម្ងឺអេដស៍មុនពេលលោកចូលនិវត្តន៍ ហើយលះបង់ជីវិតសាធារណៈនៅឆ្នាំ២០០៤។
      ដោយសារជំងឺដែលបនុ្សល់ពីអតីតកាលជាអ្នកទោស លោកត្រូវបានគំរាម ដោយជំងឺរលាកសួតធ្ងន់ធ្ងរ ហើយបានទៅកាន់បន្ទីពេទ្យ នាទីក្រុងចុហាន់ណេប៊ឺក (Johannesburg0 កាលពីដើមឆ្នាំ២០១៣ ហើយក្រោយមកលោកអាចបន្តជីវិតបានដោយការប្រើប្រាស់ខ្យល់ដង្ហើមសប្បនិម្មិត ប៉ុណ្ណោះ។ ចុងក្រោយលោកបានលាចាកលោក នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុងអាយុ៩៥ឆ្នាំ។



ដោយ៖ CC
ប្រភព៖ ពេជ្រមួយពាន់គ្រាប់