អស់បារម្មទៀតហើយពីបញ្ហាធ្មេញខ្មៅស្រអាប់របស់លោកអ្នក ថ្ងៃនេះសូមណែនាំពីវិធីសាស្ត្រធ្វើឲ្យធ្មេញសភ្លឺចែងចាំងដោយមិនចាំបាច់ទៅគ្លីនិចដើម្បីសំអាតធ្មេញទៀតឡើយជាមួយនឹងការអនុវត្តតាមរូបមន្តធម្មជាតិងាយៗចំនាយប្រាក់តិចតែទទួលបានប្រសិទ្ធិភាពខ្ពស់បំផុត។
រូបមន្ត : ក្រូចឆ្មារនិងអំបិល
វិធីប្រើ : យកក្រូចឆ្មារពុះយកមួយចំហៀងផ្លែរឺមួយចំណិតល្មមលាយជាមួយអំបិលរួចយកមកដុះលើធ្មេញទុកចោលរយ:ពេល៥នាទីរួចខ្ពុលមាត់នឹងទឹកធម្មតាចេញបន្ទាប់មកដុសធ្មេញជាមួយនឹងថ្នាំដុសធ្មេញធម្មតាជាការស្រេច (គួរដុសធ្មេញយ៉ាងហោចណាស់ឲ្យបាន១ថ្ងៃ២ដង ក្រោកពីគេងម្ដង មុនចូលគេងម្ដង)។
លើសពីនេះទៅទៀត ក្រូចឆ្មារនិងអំបិលជួយកាត់បន្ថយស្មេះក្នុងបំពង់កបានយ៉ាងមានប្រសិទ្ធិភាពបំផុត។ អនុវត្តជារៀងរាល់ថ្ងៃ ៣ថ្ងៃក្រោយអ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត៕
Khmerecord.