Post Top Ad

Friday, November 04, 2016

រន្ធញើសធំៗលែងជាបញ្ហាសម្រាប់អ្នកទៀតហើយសាក់ល្បងប្រើវិធីខាងក្រោមនេះសិនមើស

មានប្រសិទ្ធិភាព ឬបរាជ័យមិនមែនអាស្រ័យលើ គ្រឿងសំអាង ទាំងនោះទេ តែវាអាស្រ័យលើ ប្រភេទនៃសាច់មុខរបស់អ្នកផ្ទាល់ អ្នកត្រូវដឹងថា តើសាច់មុខរបស់អ្នក ជាប្រភេទសាច់មុខស្ងួត ឬសើប ។ ស្ងួតមានន័យថា សាច់មុខដែលមិនមានជាតិប្រេង ហើយសាច់មុខសើមមានន័យថា ចាសាច់មុខដែលសម្បូប្រេង ។
អាស្រ័យហេតុដូចហើយទើបវិធីខ្លះក៏មានអនុវត្តទៅត្រូវ និងមានអ្នកខ្លះអនុវត្តន៍មិនត្រូវ ។ តែចំពោះវិធីខាងក្រោមនេះ យើងខ្ញុំសូមបញ្ជាក់ជាមុនថា អនុវត្តបានតែមស្រាប់អ្នកដែលមានសាច់មុខសើមតែប៉ុណ្ណោះ ។

វិធីទី១ ទឹកក្រូចឆ្មា និងម្នាស់៖ យកទឹកក្រូចឆ្មាមួយមួយភាគបី លាយជាមួយនឹងទឹកម្នាស់មួយភាព១០ ។ហើយយកសំឡីគ (ស្មានមើលល្មមអាចដាក់រាយពេញផ្ទៃមុខរបស់អ្នក) ជ្រលក់ក្នុងទឹកក្រូចឆ្មារនិងម្មាស់ដែលលាយរួចហើយដាក់រាយលើផ្ទៃមុខ ៥-៧នាទី  ទើបលាងសម្អាតជាមួយនឹងទឹកត្រជាក់ចេញ។
វិធីទី២ ទឹកក្រូចឆ្មា និងប៉េងប៉ោះ៖ ចម្រាញ់យកទឹកប៉េងប៉ោះមួយផ្លែ រួចបន្តក់ទឹកក្រូចឆ្មា ៣ ទៅ ៤ ដំណក់ចូល។ អនុវត្តនៅលើផ្ទៃមុខរបស់អ្នកដោយប្រើសំឡីកប្បាស រួចទុកចោលរយៈពេល ១៥ នាទី ទើបលាងសម្អាតជាមួយនឹងទឹកត្រជាក់ចេញ។
និងវិធីទី៣ ទឹកក្រូចឆ្មា និងស៊ុតស៖ បន្តក់ទឹកក្រូចឆ្មាពីរបីដំណក់ចូលទៅក្នុងស៊ុតសពីរគ្រាប់ រួចអនុវត្តនៅលើមុខរបស់អ្នក និងទុកឱ្យស្ងួតរយៈពេល ២ ទៅ ៣ នាទី។ បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកត្រជាក់។