Post Top Ad

Thursday, November 17, 2016

វិធីងាយៗក្នុងការផ្សាំបង្កាត់ពូជដំណាំផ្សេងៗសម្រាប់យកដាំឆាប់បានផល

 វិធីងាយៗក្នុងការផ្សាំបង្កាត់ពូជដំណាំផ្សេងៗសម្រាប់យកដាំឆាប់បានផលផ្លែជួយចែករំលែកបន្តជាចំណេះដឹងថ្មីៗ!




* សម្ភារៈត្រូវមាន៖
កំប៉ុងប្លាស្ទិច កូនកាំបិត ស្កុតថ្លា ខ្សែរចង កំទេចស្រកីដូង។
* វិធីធ្វើ៖
- ចោះរន្ធនៅគូទកំប៉ុងប៉ុនទំហំមែកដែលយើងត្រូវផ្សាំ
- វះកំប៉ុងនេះពីចំហៀង ត្រង់ពីមាត់លើរហូតមកដល់បាតរន្ធ
- ធ្វើការជាសំបកជុះវិញមែកត្រូវផ្សាំនោះចេញកម្ពស់ប្រមាណ២ថ្នាំងដៃ រួកោសរំអិលវាចេញ
- យកកំប៉ុងនេះទៅស្រោបមែកដែលត្រូវផ្សាំ រួចយកស្កុតទៅបិតមុខដែលវះនោះឲ្យវាជិតវិញ
- យកស្រកីដូងទៅលាយជាមួយទឹកត្រឹមសើមល្មមមិនជោគពេកទេ រួចយកទៅដាក់ឲ្យពេញកំប៉ុងផ្សាំនោះ រួចគ្របគម្របវាឲ្យេជិត
- ការផ្សាំនេះទទួលបានផលល្អគឺនៅរដូវវស្សា ជាងរដូវប្រាំង ហើយបើឃើញវាស្ងួតសោះទឹកយើងអាចបន្តក់ទឹកចូលឲ្យវាសើមបាន
- រយៈពេល២០ថ្ងៃវានឹងចាប់ផ្តើមចេញឫស។ វិធីនេះយើងអាចធ្វើលើដំណាំមួយចំនួនដូចជាស្វាយ ក្រូច ល្មុត និងដំណាំមួយចំនួនទៀត
ប្រភព៖ Sophalleth