ត្រឹមតែរយះពេល៣ថ្ងៃក្នុងការតមអាហារ នឹងជួយឲ្យអ្នកស្រកទម្ងន់ក្នុងរយះពេលត្រឹម១សប្ដាហ៏ប៉ុណ្ណោះ។កំឡុងពេលតមអាហារនេះ អ្នកគួរជៀសវាងការបរិភោគ Pasta, fast food, chipsសាច់ខ្លាញ់ អាហារមានជាតិខ្លាញ់ ប្រៃ ឬ ផ្អែមពេក។ល។ វិធីអនុវត្តក្នុងរយះពេល៣ថ្ងៃ៖
ថ្ងៃដំបូង
អាហារពេលព្រឹក៖ ស៊ុតស្ងោរ២គ្រាប់ ប៉េងប៉ោះ២ផ្លែ និងតែបៃតង១កែវមិនដាក់ស្ករ។
អាហារពេលថ្ងៃត្រង់៖ ស៊ុត២គ្រាប់យកតែផ្នែកស ១២០gនៃសាច់ត្រីដែលចំហុយឆ្អិន និងតែបៃតង១កែវ។
អាហារសម្រន់៖ ផ្លែប៉ោម១ផ្លែ
អាហារពេលល្ងាច៖ ចំហុយការ៉ុត ប្រ៉ូខូលី ផ្កាខាត់ណា សណ្ដែកបៃតង សណ្ដែកបារាំង…និងតែបៃតង១កែវ។
ថ្ងៃទី២
អាហារពេលព្រឹក៖ ស៊ុតស្ងោរ២គ្រាប់ ចេក១ផ្លែ និងតែបៃតង១ពែង
អាហារពេលថ្ងៃ៖ ស៊ុត២គ្រាប់(យកផ្នែកស) ១២០g នៃសាច់មាន់ចំហុយ(គ្មានស្បែក) និងតែបៃតង១កែវ។
អាហារពេលល្ងាច៖ នំបុ័ង១ចំនិត ១២០g នៃ cottage cheese និងទឹកដោះគោ១កែវ
ថ្ងៃទី៣
អាហារពេលព្រឹក៖ ស៊ុតស្ងោរ២គ្រាប់ និងទឹកប៉េងប៉ោះ១កែវ
អាហារពេលថ្ងៃត្រង់៖ ស៊ុតស២គ្រាប់ ១២០g នៃសាច់សុទ្ធចំអិនឆ្អិន និងតែបៃតង១កែវ
អាហារពេលល្ងាច៖ ដំលូងដុត២មើម សាឡាត និង ទឹកតែបៃតង១កែវ។
ប្រភព៖ Justnaturallife