យោងតាមព័ត៌មានក្រៅផ្លូវការ Smart Phone កំពូលរបស់ក្រុមហ៊ុនយក្ស Apple គឺ iPhone 7s / 7s Plus និងបង្ហាញរូបរាងនាចុងឆ្នាំ ២០១៧ ខាមុខ ជាមួយនឹងបន្ទះឈីប ប្រភេទ A11 ខ្ពស់ជាបន្ទះឈីប បំពាក់លើ iPhone 7 / 7 Plus ដែលទើបចេញលក់កាលពីខែកញ្ញាកន្លងទៅ។
អ្វីកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះ គឺពណ៌របស់ iPhone 7s / 7s Plus តែម្តង ដោយព័ត៌មានជាច្រើនអះអាងថា Apple នឹងបញ្ចេញ iPhone 7s / 7s Plus ៦ពណ៌ផ្សេងពីគ្នា ក្នុងនោះគឺមានពណ៌ក្រហមយ៉ាងស្រស់ស្អាតផងដែរ។
តាមព័ត៌មានដដែល Apple នឹងមិនបញ្ចេញ iPhone 8 នៅឡើយ ខណៈពាក់ចចាមអារាមដែលថា បំពាក់អេក្រង់កោង ប្រភេទ OLED ក៏មិនពិតដែរ ឯផ្នែកខាងក្រោយគឺរក្សាដូច iPhone 7 / 7 Plus ដោយគ្មានបន្ទះកញ្ចក់ដូចទៅនឹង Galaxy S7 របស់ Samsung នោះទេ រីឯទំហំវិញក៏មិនមានការប្រែប្រួលដូចគ្នា។
ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នកតាមដាន ជឿថា iPhone 7s / 7s Plus ច្បាស់ជាមានអ្វីពិសេសមិនខាន ព្រោះ Apple គ្រោងនឹងបញ្ចេញដើម្បីអបអរខួប១០ឆ្នាំ នៃ iPhone ។
ដោយ៖ អ្នកប្រមាញ់
ប្រភព៖ Foxnews
ដោយ៖ អ្នកប្រមាញ់
ប្រភព៖ Foxnews
