(ភ្នំពេញ)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម
និងជាសមាជិកកម្រិតខ្ពស់សកល ផ្នែកទឹក និងសន្តិភាព
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣
ផ្នែកទឹក និងសន្តិភាព រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៧-៩ ខែ ធ្នូ ឆ្នាំ ២០១៦
នៅទីក្រុងសាន់ចូហ្សេ ប្រទេសកូស្តារីកា ។ គណៈកម្មការកម្រិតខ្ពស់សកល
ដែលមានប្រទេសស្វីសជាស្ថាបនិក មានសមាជិកសរុបចំនួន ១៥ ប្រទេស
មកពីទ្វីបទាំងប្រាំលើសកលលោក ហើយប្រទេសកម្ពុជាគឺជាសមាជិកពេញសិទ្ធិ
តែមួយគត់ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ដែលត្រូវបានអញ្ជើញចូលរួមដោយសហព័ន្ធស្វីស ។ កិច្ចប្រជុំលើកទី ៣ ដែលប្រារព្ធធ្វើនាពេលនេះ នឹងផ្តោតលើប្រធានបទចំនួន ៧ ផ្សេងៗគ្នា រួមមាន ៖
១.ការការពារទឹកពីការមានជម្លោះ និងការប្រើប្រាស់ទឹកជាកត្តាស្នូលសម្រាប់ការអភិវឌ្ឍ និងការដោះស្រាយវិវាទ ។
២.តួនាទីរបស់ច្បាប់ទឹកអន្តរជាតិសម្រាប់ការកសាងសន្តិភាព និងសន្តិសុខ ។
៣.វិធីសាស្រ្តក្នុងការបញ្ចៀសជម្លោះតាមអន្តរវិស័យដែលពាក់ព័ន្ធទឹក ។
៤.យន្តការថ្មីសម្រាប់ការទូតជលសាស្រ្ត ។
៥.គុណភាពទឹកជាបញ្ហាសំខាន់ក្នុងការការពារ និងដំណោះស្រាយបញ្ហាទឹកស្អាត ។
៦.យន្តការហិរញ្ញវត្ថុសម្រាប់ជាជំនួយដល់អន្តរវិស័យ និងការសហការបញ្ហាទឹកឆ្លងដែន ។
៧.គាំទ្រការសម្រេចចិត្តនានា ដែលមានភ័ស្តុតាងជាមូលដ្ឋានពាក់ព័ន្ធទឹក ៕
ដោយ៖ CC