ប្រភពពី BBC រាយការណ៍នៅថ្ងៃសុក្រ ថា Barcelona បានចាប់ផ្ដើមពិភាក្សាលើកិច្ចសន្យាថ្មីជាមួយនឹងខ្សែប្រយុទ្ធ Lionel Messi ស្របពេលមិត្តរួមក្រុម Luis Suarez អាចនឹងបន្តស្នាក់នៅកីឡដ្ឋាន Camp Nou រហូតដល់ឆ្នាំ២០២២។
តាមពិតទៅសុពលភាពរបស់ Messi នៅសល់ដល់ឆ្នាំ២០១៨ ហើយអ្នកចាត់ការ Luis Enrique បញ្ជាក់ថា ការចរចាកំពុងដំណើរការដែលធ្វើឲ្យលោកមានអារម្មណ៍កាន់តែកក់ក្ដៅ ចំណែក Suarez វិញខិតកាន់តែជិតទៅលើការចុះហត្ថលេខាថ្មីផងដែរ។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយរូបនេះបានផ្លាស់ពី Liverpool ទៅកាន់ Barcelona កាលពីឆ្នាំ២០១៤ ហើយក៏បានឈ្នះពានរង្វាន់ La Liga ២ដង និង UEFA Champions League មួយដង។
រដូវកាលមុន Suarez ទទួលបានស្បែកជើងមាសទ្វីបអឺរ៉ុប ដោយអាចទាត់បញ្ចូលទីនៅលីគក្នុងស្រុកដល់ទៅ៤០គ្រាប់។ នៅរដូវកាល ២០១៥-២០១៦, កីឡាករវ័យ២៩ឆ្នាំរូបនេះ បូករួមទាំង Messi និង Neymar ទាត់បញ្ចូលទីសរុប១៣១គ្រាប់ពីគ្រប់កម្មវិធី ខណៈ Barcelona ក្លាយជាជើងឯក La Liga និង Copa del Rey៕
ប្រភព៖ BBC
