ពិតមែនហើយការចងចាំគឺមានសារសំខាន់ខ្លាំងណាស់ ក្នុងការសិក្សា និងការប្រកបកិច្ចការពារផ្សេងៗជាប្រចាំថ្ងៃ សម្រាប់មនុស្សម្នាក់ៗព្រោះបើអន់ផ្នែកចងចាំ នោះប្រាកដជាមានបញ្ហាច្រើនមិនខាន។ ការចងចាំរបស់មនុស្សមួយចំនួន មានការចុះខ្សោយជាលំដាប់ដោយសារតែ វ័យកាន់តែចាស់ និងទម្លាប់មិនល្អមួយចំនួនដែលបានជាប់ដានតាំងពីក្មេងមក។ ចូលស្វែងយល់ចំណុចទាំង ៦ខាងក្រោមនេះ៖
១. បរិភោគអាហារដែលមានប្រយោជន៍
ត្រូវហើយបច្ចុប្បន្នអាហារគឺមានលក្ខណៈសម្បូរបែបខ្លាំងណាស់ សម្រាប់មនុស្សជ្រើសរើស។ ទន្ទឹមគ្នានេះ អ្នកគួរតែមានភាពឆ្លាតវៃ ក្នុងការបរិភោគអាហារណាដែលមិនសូវបង្កបញ្ហាច្រើនដល់សុខភាព ប៉ុន្តែវាផ្តល់មកវិញនូវគុណភាព និងប្រយោជន៍ជាច្រើនត្រលប់មកវិញ ជាពិសេសពពួកបន្លែ និងផ្លែឈើ។ អ្នកគួរតែព្យាយាមបរិភោគវាឲ្យបានច្រើន ព្រោះវាមានប្រយោជន៍សម្រាប់ខួរក្បាល និងរាងកាយទាំងមូល។

២. ជៀសវាងការបរិភោគគ្រឿងស្រវឹងច្រើន
សម្រាប់មនុស្សមនុស្សសព្វថ្ងៃនេះមិនថា ចាស់ ឬ ក្មេងទេ គឺមាននិន្នាការប្រើប្រាស់គ្រឿងស្រវឹងច្រើនណាស់។ ប៉ុន្តែការទទួលទានស្រាច្រើន គឺមិនមែនជារឿងល្អសម្រាប់ការខួរក្បាលរបស់មនុស្សឡើយ ព្រោះវានឹងបណ្ដាលឲ្យការចងចាំចុះខ្សោយជាលំដាប់។ ការបន្តទម្លាប់ទទួលទានស្រាច្រើនជាប្រចាំនឹងធ្វើឲ្យសុខភាពរបស់អ្នកកាន់តែចុះខ្សោយ ដូច្នេះបើអ្នកចង់ឲ្យសុខភាព និងការចងចាំល្អ សូមកុំពិសារគ្រឿងស្រវឹងច្រើនពេក។

៣. ហាត់ប្រាណឲ្យទៀងទាត់
ការហាត់ប្រាណ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់រាងកាយមនុស្ស ក៏ដូចជាសុខភាពខួរក្បាលផងដែរ។ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជា មិនសូវចូលចិត្តការហាត់ប្រាណនោះឡើយ ព្រោះវាធ្វើឲ្យមានអារម្មណ៍ថា នឿយហត់ និង អស់កម្លាំង។ ប៉ុន្តែបើចង់បានសុខភាពល្អ អ្នកមិនគួរខ្លាចការលំបាកបន្តិចបន្តួចប៉ុណ្ណឹងនោះទេ ព្រោះការហាត់ប្រាណ វាផ្តល់គុណប្រយោជន៍ច្រើនលើសលុប ដែលមិនងាយមានអ្វីមកជំនួសបាន។

៤. ព្យាយាមរៀនសូត្រ និងរម្លឹកឡើងវិញ
ខួរក្បាលរបស់មនុស្ស គឺមិនខុសពីកាំបិតនោះទេ ពោលគឺបើមិនប្រើវាជាប្រចាំទេប្រាកដជា ប្រើការមិនកើតឡើយ។ ដូច្នេះហើយ អ្នកគួរតែព្យាយាមហ្វឹកហាត់ខួរក្បាលរបស់អ្នកជាមួយនឹងអ្វីដែលថ្មីៗ ហើយរម្លឹកឡើងវិញដើម្បីប្រាកដថា អាចចងចាំបានយូរអង្វែង។ ការធ្វើបែបនេះជាប្រចាំ អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលមានការចងចាំល្អ ជាងអ្នកដទៃ។

៥. ធ្វើអ្វីដោយមានរបៀប
ទោះជាយ៉ាងណាក៏ដោយមិនថា អ្នកមានការចងចាំល្អប៉ុណ្ណាទេ តែបើការងារប្រចាំថ្ងៃរបស់អ្នកមានលក្ខណៈស្មុគស្មាញហួសកំរិតនោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍មួម៉ៅ និងបណ្ដាលឲ្យការចងចាំចុះអន់ខ្សោយផងដែរ។ ភាពស្មុគស្មាញខ្លះ មិនមែនបណ្ដាលមកពីការងារទាំងនោះវាលំបាកពេកនោះទេ ប៉ុន្តែដោយសារតែការរៀបចំ និងចាត់ចែងរបស់អ្នកគឺគ្មានរបៀបរៀបរយ។ កាលណាអ្វីៗគ្មានរបៀបរៀបរយ នោះអ្នកប្រាកដជាមិនដឹងថា ត្រូវធ្វើអ្វីមុននោះទេ ជាពិសេសនៅមានកិច្ចការបន្ទាន់។ ដូច្នេះហើយ អ្នកមិនគួរធ្វើអ្វីឲ្យរួចពីដៃនោះឡើយ ពោលគឺត្រូវរៀបចំវាឲ្យមានរបៀប ដើម្បីឲ្យខួរក្បាលរបស់អ្នកមិនធ្វើការធ្ងន់ធ្ងរហួសកម្រិត។

៦. ឆ្លៀតពេលដើម្បីលំហែខួរក្បាល
មែនហើយកុំថាឡើយខួរក្បាល សូម្បីតែគ្រឿងម៉ាស៊ីនក៏មានបញ្ហាដែរនៅពេលប្រើវាហួសកម្រិតពេក ។ ដូច្នេះហើយ អ្នកមិនគួរបន្តធ្វើការហួសកម្រិតពេកនោះទេ ព្រោះវានឹងបណ្ដាលឲ្យខួរក្បាលចុះខ្សោយ និងធ្វើឲ្យការចងចាំអន់ទៅតាមនោះដែរ។ ដោយសារតែបែបនេះហើយ អ្នកគួរតែចេះលៃលកពេលវេលាសមស្រប ដើម្បីលំហែខួរក្បាលខ្លះ ដើម្បីឲ្យមានលក្ខណៈធូរស្រាល៕

ដោយ៖ CC
ប្រភព៖ health.harvard.edu, articles.mercola & helpguide