១. ការសរសេរ
អ្នកមិនចាំបាច់ក្លាយជាមនុស្សដែលពូកែសរសេរល្អឥតខ្ចោះនោះឡើយ ប៉ុន្តែក្នុងនាមជាសហគ្រិនម្នាក់ គឺត្រូវតែព្យាយាមសរសេរអ្វីដែលខ្លី ច្បាស់ និងងាយយល់។ ជាធម្មតាទេ សហគ្រិនម្នាក់ៗតែងតែមានការសរសេរ និងផ្ញើរអ៊ីមែលទៅកាន់បុគ្គលិក និងដទៃគូររកស៊ី ឬ អតិថិជនអំពីកិច្ចការផ្សេងៗ ដូច្នេះហើយត្រូវតែប្រាកដថា ការសរសេររបស់អ្នកផ្តល់គោលដៅច្បាស់លាស់ ចំពោះអ្នកអានដើម្បីជៀសវាងការភាន់ច្រឡំ ព្រោះវាជាជំនាញទំនាក់ទំនងដ៏សែនសំខាន់។
២. ការធ្វើបទបង្ហាញ
បើទោះបីជាអ្នកមានផែនការ ឬ គម្រោងល្អប៉ុណ្ណាក៏ដោយ ប៉ុន្តែបើការធ្វើបទបង្ហាញរបស់អ្នកទៅមុខទៅក្រោយមិនរួច គឺប្រាកដជាមិនអាចផ្សាយគំនិតនេះដល់ពួកគេនោះឡើយ។ ដូច្នេះហើយត្រូវប្រាកដថា ការធ្វើបទបង្ហាញរបស់អ្នកពិតជា អាចទាក់ទាញអ្នកដទៃឲ្យស្តាប់គម្រោងឬផែនការនោះរហូតចប់ ហើយយល់ច្បាស់អំពីអ្វីដែលអ្នកចង់ប្រាប់។ ដូច្នេះអ្នកត្រូវតែព្យាយាមធ្វើបទបង្ហាញ ឲ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
៣. ការចរចា
ជាធម្មតាទេ ការរកស៊ីគឺតែងតែមានការពិភាក្សាគ្នា និងចរាចរគ្នាលើចំណុចមួយចំនួនក្នុងគោលដៅដើម្បី ភាពប្រសើរឡើងទាំងអស់គ្នាក្នុងអាជីវកម្ម។ ជាមួយគ្នានោះ បើអ្នកគ្មានសិល្បៈក្នុងការចរចានោះទេ វានឹងមានការលំបាកក្នុងការធ្វើឲ្យអាជីវកម្មរបស់អ្នកឲ្យទទួលបានចំណុចវិជ្ជមានខ្លាំងណាស់ ព្រោះតែមិនអាចបញ្ចុះបញ្ចូលឲ្យភាគីម្ខាងទៀតព្រមតាមការចង់បានរបស់អ្នក។ ដូច្នេះហើយអ្នកត្រូវតែព្យាយាមពង្រឹង ជំនាញចរចាដើម្បី ឲ្យគ្រប់ភាគីទាំងអស់ព្រមទទួល។
៤. ការស្តាប់
អ្នកខ្លះ ពូកែតែខាងនិយាយតែម្នាក់ឯង មិនព្រមស្តាប់គេនោះទេ។ បើកាលណាអ្នកមិនពូកែស្តាប់ មានន័យថា អ្នកមិនអាចយល់ច្បាស់អំពីបំណង ឬ អ្វីដែលភាគីម្ខាងទៀតនិយាយបានឡើយ ជាហេតុធ្វើឲ្យការពិភាក្សាពិបាកនឹងសម្រេចខ្លាំងណាស់។ ដូច្នេះ ត្រូវស្តាប់ឲ្យបានច្រើន ដោយព្យាយាមយល់ឲ្យច្បាស់ មុនពេលនិយាយឆ្លើយតបដើម្បីប្រាកដថា អ្វីដែលអ្នកនិយាយទៅនោះគឺមិនបង្កបញ្ហា ហើយផ្តល់ប្រយោជន៍ច្រើនទៀត៕
ដោយ៖ CC
ប្រភព៖ entrepreneur
