Post Top Ad

Monday, December 12, 2016

សុឹម ប៊ុនស្រ៊ន់ យកឈ្នះជើងខ្លាំងចិនមែនប៉ុន្តែ ត្រូវចំណាយពេលច្រើនខែដើម្បីព្យាបាលរបួសដៃ

(ភ្នំពេញ)៖ កីឡាករយុទ្ធគុនចម្រុះ សឹុម ប៊ុនស្រ៊ន់ បានប្រកាសឱ្យដឹងថា រូបគេនឹងត្រូវចំណាយពេលពី ៤ ទៅ ៥ ខែដើម្បីធ្វើការព្យាបាលរបួសមេដៃឆ្វេងរបស់ខ្លួនដែលបានទទួលរងគ្រោះកាលប្រកួតជាមួយកីឡាករចិននៅលើសង្វៀនក្នុងប្រទេសហ្វីលីពីនកាលពីថ្ងៃទី២ ខែធ្នូកន្លងទៅ ។


មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រយុទ្ធក្នុងទ្រុងរូបនេះក៏ទើបតែបានសងប្រាក់គេចំនួន ១០០០ ដុល្លារទៅឱ្យម្ចាស់បំណុលដែលរូបគេបានខ្ចីកាលមុនប្រកួតផងដែរ ព្រោះកាលណោះរូបគេត្រូវការប្រាក់ដើម្បីចំណាយ​ទៅ​លើ​​ម្ហូប​អាហារ​សម្រាប់​បំប៉ន​ក៏​ដូច​ជា​ការ​ប្រើប្រាស់ផ្សេងៗ​ ខណៈដែលជ័យជម្នះនេះបានផ្តល់ឱ្យរូបគេនូវប្រាក់រង្វាន់ចំនួន ៣០០០ ដុល្លារផងដែរ ។ ចំពោះរបួសដៃឆ្វេងនេះក៏នឹងត្រូវធ្វើការវះកាត់នាថ្ងៃទី១៣ ខែធ្នូនេះតែម្តង ។


កីឡាករកម្ពុជា ស៊ឹម ប៊ុនស្រុន បានទទួលជ័យជម្នះដ៏គួរឱ្យស្ញប់ស្ញែងក្នុងជំនួបជួបជាមួយកីឡាករចិន Liu Peng Shuai ដោយពិន្ទុនៅលើសង្វៀន MMA នាប្រទេសហ្វីលីពីន ក្នុងព្រឹត្តិការណ៍ AGE OF DOMINATION ដែលជាការប្រកួតដ៏ធំក្រោមការរៀបចំរបស់ស្ថាប័ន One Championship ដ៏ល្បីល្បាញ ៕



ដោយ៖ CC
ប្រភព៖ camsports