Post Top Ad

Monday, December 12, 2016

នោះ​ក្រុម​នៅ​ពូល​ មរណៈ​​ ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាល់តែ​បាន ​និង មាន​ប្រវត្តិ​ជូរចត់​​ពេល ឥណ្ឌូណេស៊ី​ មិន​ដែល​ឈ្នះ​ថៃ

កាលដើមខែ សីហា ពេលចាប់ឆ្នោតរួច ម្នាក់ៗ បានហៅរួចជាស្រេចហើយថា ពូលមរណៈ ព្រោះជើងឯក៤ដងដូចគ្នា ថៃ និង សិង្ហបុរី នៅជាមួយគ្នា រួមទាំង ឥណ្ឌូណេស៊ី និង ម្ចាស់ផ្ទះ ហ្វីលីពីនផងនោះនៅពូល A ក្នុងពានរង្វាន់ AFF Suzuki Cup។ ទីបំផុត ឥណ្ឌូណេស៊ី ដែលមានប្រវត្តិជូរចត់ទល់នឹងថៃ នៅវគ្គផ្ដាច់ព្រ័ត្រ កាលឆ្នាំ ២០០០ និង ២០០២ បានប៉ះគ្នាសាជាថ្មីដើម្បីជើងឯកឆ្នាំនេះ។

បែបណាក្ដី បើកឆាកពូល A កាលខែវិច្ឆិកា ឥណ្ឌូណេស៊ី ចាញ់ ថៃ ៤-២ ទៀត។ នេះមានន័យថាប្រវត្តិចាញ់ថៃនៅតែតាម ឥណ្ឌូណេស៊ី ជានិច្ច ប៉ុន្តែ ឥណ្ឌូណេស៊ី អាចស្ដារដើមពីរប្រកួតបន្ទាប់ដើម្បីកក់កៅអីទៅវគ្គទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ឈ្នះ ឈ្នះវៀតណាម ឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាដើម។ ឥណ្ឌូណេស៊ី មិនដែលឈ្នះថៃឡើយក្នុងការជួបគ្នា ពីរនាវគ្គផ្ដាច់ព្រ័ត្រ ពោល ចាញ់ ៤-១ នៅឆ្នាំ ២០០០ និង បន្តចាញ់ ៤-២ ដោយគ្រាប់បាល់ប៉េណាល់ទីកាត់ក្ដី ក្រោយស្មើ ២-២ នៅឆ្នាំ ២០០២។ ប្រវត្តិកាន់ជូរចត់មួយទៀត ឥណ្ឌូណេស៊ី ឡើងវគ្គផ្ដាច់ព្រ័ត្រ ៤ លើកកន្លងមកមិនដែលកាន់ពានទេទោះជួបគូបដិបក្ខ ណាក៏ដោយ។ ឆ្នាំ ២០០៤ ដែលជាឆ្នាំដែលប្ដូរមកលេងវគ្គផ្ដាច់ព្រ័ត្រពីរជើង ឥណ្ឌូណេស៊ី ចាញ់ សិង្ហបុរី ៥-២ ក្នុងគ្រាប់បាល់សរុប។ ឆ្នាំ ២០១០ ឥណ្ឌូណេស៊ី ចាញ់ ម៉ាឡេស៊ី ក្នុងគ្រាប់បាល់សរុប ៤-២ ទៀតនៅវគ្គផ្ដាច់ព្រ័ត្រ។ ថ្ងៃទី ១៤ ធ្នូ ដល់វេនដែល ឥណ្ឌូណេស៊ី ទទួលភ្ញៀវថៃនៅវគ្គផ្ដាច់ព្រ័ត្រជើងទី១ ម៉ោង ៧ល្ងាច។ តើ ឥណ្ឌូណេស៊ី អាចធ្វើបានល្អទេ មុនទៅដីថៃ?
 ប្រភព៖ AFFSuzukicup