(បណ្តុំចំណេះដឹង)៖ មនុស្សគ្រប់ៗរួបសុទ្ធតែធ្លាប់ងូតទឹកនៅពេលយប់
ប៉ុន្តែប្រហែលជាមិនសូវចាប់អារម្មណ៍ ឬ ក៏មិនបានដឹងច្បាស់អំពីប្រយោជន៍សំខាន់ៗរបស់វានោះទេ។ ការមុជទឹកក៏ត្រូវការពេលវេលាដើម្បីមុជដែរ។ បើអ្នកងូូតទឹកពេលយប់
វាកាន់តែឲ្យអារម្មណ៍អ្នកល្អលើសពីពេលថ្ងៃទៅទៀត។ ចង់ដឹងថាការងូតទឹកពេលយប់មានសារៈសំខាន់ប៉ុណ្ណានោះសូមចូលរួមអាននូវចំណុចខាងក្រោមនេះទាំងអស់គ្នា៖
១. អាចបន្ថយសីតុណ្ហភាពក្នុងខ្លួនអ្នក
វាអាចកាត់បន្ថយ
សីតុណ្ហភាពក្នុងខ្លួនរបស់អ្នកឲ្យចុះខ្លាំងជាងពេលធម្មតា
ព្រោះថាវាជាពេលដែលអ្នកសម្រាក ហើយអ្នកមិនបន្តធ្វើអ្វីផ្សេងទៀតទេ ។
នៅពេលដែលសីតុណ្ហភាពក្នុងខ្លួនថមថយបន្តិចនោះ វាគឺពិតជាអំណោយផលយ៉ាងខ្លាំងចំពោះការគេង
ពោលគឺជួយឲ្យអ្នកគេងលក់ស្រួលមិនខាន។
២. សម្រួលអារម្មណ៍កុំឲ្យឈឺក្បាល
ឬចុកខ្លួន
ចេះតែមានអារម្មណ៍ថាឈឺក្បាល ចុករោយខ្លួន មែនទេ? ការមុជទឹកនៅពេលយប់នេះវា
នឹងធ្វើឲ្យអ្នកបាត់បង់អារម្មណ៍ឈឺអស់ទាំងនោះ
ព្រោះវាជួយឲ្យចរន្តឈាមរបស់អ្នកដើរស្រួល។ ហេតុដូច្នេះហើយ អ្នកមិនត្រូវមើលរំលង ឬ
អត់ងូតទឹកនៅពេលយប់នោះឡើយ ។
៣. ជួយឲ្យស្បែកមានសំណើម និង
ជម្រុះជាតិខ្លាញ់
ការងូតទឹកនៅពេលយប់ គឺអាចជួយឲ្យស្បែករបស់អ្នករក្សាសំណើម
ពោលគឺអាចកាត់បន្ថយបញ្ហាស្បែកស្ងួតបានច្រើន។ លើសពីនេះទៀត
វាក៏ជួយជម្រុះជាតិខ្លាញ់ដែលមាននៅលើស្បែក ដែលជាតិខ្លាញ់នេះងាយបង្កឲ្យមានបញ្ហាមុន
និង បញ្ហាស្បែកផ្សេងៗទៀត៕
ដោយ៖ CC
ប្រភព៖ lifehack
ដោយ៖ CC
ប្រភព៖ lifehack
