(អគ្គនាយកដ្ឋានរតនាគារជាតិ)៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅអគ្គនាយកដ្ឋានរតនាគារជាតិក្រុមការងារបច្ចេកទេសដើម្បីសម្រួលមាតិកាថវិកានិងប្លង់គណនេយ្យសម្រាប់ថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលមានឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីបន្តពិនិត្យសម្រួលមាតិកាថវិកា និងប្លង់គណនេយ្យសម្រាប់ថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ដោយ៖ CC



