Post Top Ad

Friday, December 02, 2016

Cambodia Tiger FC នឹងធ្វើការប្រកួតមិត្តភាពនៅល្ងាចនេះជាមួយក្រុមជម្រើសជាតិខេត្តសៀមរាប

​ Alade Kabiru Abdul ខ្សែ​បម្រើ និង​ខ្សែ​ប្រយុទ្ធ​ Ayomakinwa Samuel នឹង​បង្ហាញ​ថ្វី​ជើង​របស់​ខ្លួន​ជា​លើក​ដំបូង​ ឲ្យ​ខេមបូឌាន​ថៃហ្គ័រ​នា​ថ្ងៃ​ទី​០២​ ធ្នូ​ ក្នុង​ការ​ប្រកួត​មិត្តភាព​ទល់នឹង​ម្ចាស់​មេដាយ​មាស​កីឡាជាតិ​ សៀមរាប​អង្គរ​ នា​កីឡដ្ឋាន​ខេត្ត​សៀមរាប ម៉ោង​៣:៣០​រសៀល​។​
ថ្លែង​​ក្រោយ​ពេល​ហ្វឹកហាត់​ នា​កីឡដ្ឋាន​ខេត្ត​សៀមរាប ថ្ងៃទី០១​ ខែ​ធ្នូ​ អតីត​ប្រធា​ន​ក្រុម​ Iganmu ខ្សែ​ប្រយុទ្ធ​ Ayo បាន​បង្ហាញ​សុទិដ្ឋិនិយម​យ៉ាង​ដូច្នេះ​សម្រាប់​​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​គេ៖​​ "វា​ហាក់​មាន​ភាព​ពិបាក​មួយ​ចំនួន​សម្រាប់​ពួក​យើង​ទាំង​ពីរ​។​ ដោយ​សារ​យើង​ទើប​ហ្វឹកហាត់​ជាមួយ​ក្រុម​បាន​មួយ​ពេល​ ហេតុនេះ​ខ្ញុំ​យល់​ថា​ ការ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ស្អែកនេះ​ ពុំ​ប្រសើរ​ពេក​នោះ​ទេ​ ប៉ុន្ដែ​ខ្ញុំ​ព្យាយាម​បង្ហាញ​គ្រប់​អ្វី​ដែល​ខ្ញុំ​មាន"។

បន្ទាប់​ពី​តាមដាន​សមត្ថភាព​បច្ចេកទេស​ តាម​រយៈ​ការ​ហ្វឹកហាត់​លើក​ដំបូង​​​ គ្រូ​បង្វឹក​ ហុក សុជីវ័ន បាន​លើក​ឡើ​ងពី​កីឡាករ​នីហ្សេរីយ៉ា​ទាំង​២​បែប​នេះ៖ “សម្រាប់​កីឡាករ២នាក់​ដែលមកពីនីហ្សេរីយ៉ា​គឺសម្ថតភាពគាត់ល្អ គឺយើងអាចទទួលយកបាន ហើយ​យើង​នឹង​ច្របាច់​បញ្ចូលគ្នារវាងកីឡាករខ្មែរ និង​បរទេស​​ផ្សេងទៀត ដើម្បីឲ្យគាត់ស៊ីចង្វាក់គ្នា ដើម្បី​ឈាន​ទៅ​រ​ក​ភាព​ល្អ​ប្រសើរ និងទទួលបានអ្វី ឬទម្រង់ដែលពួកខ្ញុំចង់បាន ទទួល​ស្គាល់ថា​ដំបូង​ពួកគាត់​មិន​ទាន់​​យល់​នូវ​អ្វីដែល​យើង​ចង់​បាន តែពួកបាន​លេងមក ​គឺយើងអាចទទួលយកបាន”។

cambodia Tiger FC