Post Top Ad

Friday, December 02, 2016

សាស្ត្រាចារ្យចិត្តវិជ្ជានៃសកលវិទ្យាល័យ Harvard ថាមនុស្សវាយតម្លៃយើងលើរឿងពីរ .......

មនុស្ស​​វាយតម្លៃ​​អ្នក​ត្រឹម​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ក្រោយ​ពី​ជួប​គ្នា ប៉ុន្តែ​តើ​ពួក​គេ​វាយ​តម្លៃ​លើ​អ្វី​​អោយ​ប្រាកដ​ទៅ?
​អ្នក​ស្រី​សាស្ត្រាចារ្យ​ Amy Cuddy នៃ​សកលវិទ្យាល័យ Harvard បាន​សិក្សា​ពី​ការ​ជួប​គ្នា​ដំបូង​ជាមួយ​នឹង​សាស្ត្រាចារ្យ Susan Fiske និង Peter Glick អស់​រយៈ​ពេល​១៥​ឆ្នាំ ហើយ​បាន​រក​ឃើញ​ពី​ដំណើរ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​នេះ។
អ្នក​ស្រី Amy Cuddy សាស្ត្រាចារ្យ​ចិត្តវិជ្ជា​នៃ​សកលវិទ្យាល័យ Harvard 
នៅ​ក្នុង​សៀវភៅ​ថ្មី​របស់​អ្នក​ស្រី​សាស្ត្រាចារ្យ​ Cuddy មាន​ចំណង​ជើង​ថា Presence និយាយ​ថា មនុស្ស​ឆ្លើយ​យ៉ាង​លឿន​ទៅ​នឹង​សំនួរ​ពីរ​ពេល​ដែល​ពួក​គេ​ជួប​អ្នក៖
១៖ តើ​ខ្ញុំ​អាច​ទុក​ចិត្ត​មនុស្ស​នេះ​​បាន​ទេ?
២៖ តើ​ខ្ញុំ​អាច​គោរព​មនុស្ស​នេះ​បាន​ទេ?
អ្នក​ចិត្ត​វិជ្ជា​ចាត់​ទុក​កត្តា​ពីរ​នេះ​ជា ភាព​កក់​ក្ដៅ និង​សមត្ថភាព ហើយ​ជា​ការ​ពិត​អ្នក​ចង់​អោយ​គេ​​ដឹង​ថា អ្នក​មាន​ទាំង​ពីរ​នេះ។


រឿង​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​គឺ អ្នក​ស្រី​សាស្ត្រាចារ្យ Cuddy និយាយ​ថា មនុស្ស​ភាគ​ច្រើន ជា​ពិសេស​នៅ​ក្នុង​បរិបទ​អាជីព ពួក​គេ​ជឿ​ថា សមត្ថភាព​គឺ​ជា​កត្តា​សំខាន់។ សរុប​ទៅ ពួក​គេ​ចង់​បញ្ជាក់​ថា ពួក​គេ​ឆ្លាត និង​មាន​ទេពកោសល្យ​គ្រប់​គ្រាន់​ដើម្បី​​ដោះស្រាយ​ធុរកិច្ច​របស់​​ជន​ដែល​គេ​ជួប​បាន។
ប៉ុន្តែ​តាម​ពិត ភាព​កក់​ក្ដៅ និង​ភាព​អាច​ជឿ​ទុកចិត្ត​បាន គឺ​ជា​កត្តា​សំខាន់​បំផុត​​សម្រាប់​ការ​ដែល​មនុស្ស​វាយ​តម្លៃ​មក​លើ​អ្នក។ អ្នក​ស្រី​ Cuddy និយាយ​ក្នុង​បរិបទ​ស្លាប់​រស់​​ថា “វា​ជា​រឿង​សំខាន់​​ដែល​​យើង​អាច​ដឹង​ថា មនុស្ស​ម្នាក់​សម​នឹង​ទទួល​ការ​ទុក​ចិត្ត​ពី​យើង ​ឬ​អត់”។
ខណៈ​ដែល​សមត្ថភាព​​ត្រូវ​បាន​គេ​ផ្ដល់​តម្លៃ​អោយ​ខ្ពស់ អ្នក​ស្រី Cuddy និយាយ​ថា វា​ត្រូវ​បាន​គេ​វាយ​តម្លៃ​​​បន្ទាប់​ពី​ទំនុក​ចិត្ត​ត្រូវ​បាន​បង្កើត​ឡើង​ហើយ។ ដូច្នេះ​ការ​ដែល​អ្នក​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​អ្នក​ពេក អាច​មិន​មែន​ជា​រឿង​ល្អ​ទេ។
ប្រសិន​បើ​មនុស្ស​ដែល​​អ្នក​ចង់​​បង្ហាញ​សមត្ថភាព​អោយ​ឃើញ​មិន​ទុក​ចិត្ត​អ្នក អ្នក​នឹង​មិន​បាន​ធ្វើ​ការ​ធំដុំ​ ឬ​វែង​ឆ្ងាយ​​នឹង​គេ​ទេ អ្នក​អាច​នឹង​បង្ក​អោយ​មាន​ការ​សង្ស័យ​សម្រាប់​គេ​ទៅ​វិញ”។ អ្នក​ស្រី Cuddy និយាយ។
“​មនុស្ស​ដែល​មាន​ភាព​កក់​ក្ដៅ និង​ភាព​អាច​ទុក​ចិត្ត​បាន ដែល​ខ្លាំង​ផង​នោះ​បង្កើត​ជា​សេចក្ដី​ស្រលាញ់ ប៉ុន្តែ​មាន​តែ​នៅ​ពេល​ទំនុក​ចិត្ត​ត្រូវ​បាន​បង្កើត​ឡើង​ហើយ​ទេ ទើប​ភាព​ខ្លាំង​របស់​អ្នក​​ប្រែ​ក្លាយ​ជា​កាដូ ជាជាង​ការ​គំរាមកំហែង”៕

ប្រភព៖ Businessinsider