អំឡុងពេលសិក្សានៅថ្នាក់មហាវិទ្យាល័យ ការធ្វើការងារក្រៅម៉ោងអាចជាការបន្ថែមបន្ទុកទៅលើការសិក្សារបស់អ្នក។ ប៉ុន្តែបើសិក្សាស្វែងយល់ពីអត្ថប្រយោជន៍ឲ្យបានច្បាស់ នោះអ្នកនឹងយល់កាន់តែច្បាស់ថា ការងារក្រៅម៉ោង មានគុណប្រយោជន៍យ៉ាងណា។ និស្សិតជ្រើសរើស ធ្វើការងារក្រៅម៉ោងដោយហេតុផលផ្សេងៗគ្នា អ្នកខ្លះធ្វើការដើម្បីទទួលបានធនធានចំណេះដឹង ចំណេះធ្វើ អ្នកខ្លះធ្វើការក្រៅម៉ោងដោយសារជីវភាពមានការខ្វះខាត និងមានកត្តាផ្សេងៗទៀតជាច្រើន។ ខាងក្រោមនេះជាចំណុចសំខាន់ៗសម្រាប់អ្នកចង់រកការងារក្រៅបន្ថែម៖
១. បានចំណូលបន្ថែម
ការធ្វើការក្រៅម៉ោង អាចជួយដល់អ្នកទទួលបានប្រាក់ចំណូលបន្ថែមលើប្រាក់ចំណូលបច្ចុប្បន្នរបស់អ្នក។ អ្នកអាចជួយសម្រាលបន្ទុកគ្រួសារមួយចំណែក នៅពេលដែលអ្នកទទួលបានកម្រៃខ្លះពីការធ្វើការងាររបស់អ្នក។ ត្រូវចាំថាការងារក្រៅម៉ោង មិនមែនសុទ្ធតែផ្ដល់កម្រៃទាបទាំងអស់នោះទេ គឺអាស្រ័យលើទំហំការងារ និងតួនាទីរបស់អ្នក។ បើអ្នកមានតំណែងខ្ពស់ ប្រាក់កម្រៃដែលអ្នកទទួលក៏ក្រាស់ក្រែលតាមហ្នឹងដែរ។

២. ទទួលបានជំនាញថ្មី
មានក្រុមហ៊ុន ជាច្រើនដែលផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកក្នុងពេលវេលាជាក់លាក់មួយ មុនពេលចាប់ផ្ដើមការងារ ដើម្បីឲ្យបុគ្គលិកថ្មីបានស្គាល់ច្បាស់ពីមុខងារ និងតួនាទីដែលខ្លួនត្រូវបំពេញ។ ជំនាញដែលអ្នកទទួលបានពីវគ្គបណ្ដុះបណ្ដាលអាចខុសប្លែកពីអ្វីដែលអ្នកបានរៀននៅក្នុងថ្នាក់។ លើសពីនេះទៅទៀត អ្នកអាចទទួលបានជំនាញផ្សេងៗ បន្ថែមពីលើជំនាញដែលអ្នកមាន និងអាចជួយសម្រួលដល់ការងារអ្នកឲ្យដើររលូនជាងមុន។

៣. យល់ពីតម្លៃនៃទឹកប្រាក់
នៅពេលដែលបានចូលធ្វើការដោយខ្លួនឯង អ្នកនឹងយល់កាន់តែច្បាស់ពីតម្លៃទឹកប្រាក់។ ពេលនេះអ្នកនឹងដឹងថា តើឪពុកម្ដាយដែលខំរកប្រាក់មកទំនុកបម្រុង អ្នកពីមុនមកមានការលំបាកយ៉ាងណា។ មិនតែប៉ុណ្ណោះ អ្នកក៏ប្រហែលជាមិនចំណាយខ្ជះខ្ជាយដូចមុនទៀតដែរ ដោយបែងចែកការចំណាយលើអ្វីដែលខ្លួនយល់ថាសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ។

៤. ចេះបែងចែកពេលវេលា
ការសិក្សានៅមហាវិទ្យាល័យការគ្រប់គ្រប់ពេលវេលាជាជំនាញដ៏សំខាន់សម្រាប់ឲ្យនិស្សិតទទួលបានជោគជ័យ។ ដូច្នេះការធ្វើការងារក្រៅម៉ោង ជួយឲ្យនិស្សិតឈប់គិតពីការពន្យារពេលធ្វើការងារសាលាផ្សេងៗ ព្រោះវគ្គនេះបើគេមិនធ្វើវាភ្លាមៗ គេនឹងគ្មានពេលធ្វើទាន់ពេលកំណត់នោះទេ។ អ្នកនឹងចាត់ចែងពេលវេលាគ្រប់សកម្មភាពរបស់អ្នកបានប្រសើរមិនថាជាការដើរហើរ ការមើលទូរទស្សន៍ និងការងារផ្សេងៗនោះឡើយ។ ផ្ទុយទៅវិញ បើអ្នកគ្មានការងារធ្វើ នោះអ្នកប្រហែលជាចំណាយពេលវេលាខ្ជះខ្ជាយឥតប្រយោជន៍ គ្មានការបែងចែកច្បាស់លាស់ឡើយ ដូចពាក្យដែលគេនិយាយថា “បើចង់សម្រេចការងារទាន់ពេល សុំឲ្យអ្នករវល់មកជួយ” នេះមានន័យថាអ្នករវល់តែងឆ្លៀតពេលវេលាមួយចំណែកនៃការងារដែលគេមាន មកបំពេញការងាររបស់គេ។

ដោយ៖ CC
ប្រភព៖ rckbook