រាល់ពេលទៅសម្ភាសន៍ការងារ បេក្ខជនដែលដាក់ពាក្យតែងមានអារម្មណ៍ភ័យ មិនដឹងឆ្លើយបែបណាដើម្បីឲ្យ បានការងារធ្វើ។ វាអាចមិនមានការលំបាកទៀត ប្រសិនបើអ្នកបានត្រៀមខ្លួនជាស្រេចក្នុងការរិះគិតចម្លើយទាក់ទង នឹងមុខតំណែងដែលអ្នកបានដាក់ពាក្យ និងជំនាញ បទពិសោធន៍ដែលអ្នកមាន។ ម្យ៉ាងទៀតសំណួរដែលយកមក សួរក្នុងពេលសម្ភាសន៍នោះ អាចមានច្រើន និងខុសៗពីគ្នា តែសំណួរទាំង៨ខាងក្រោមនេះ គឺជាសំណួរដែលតែងតែ ត្រូវគេសួរជាញឹកញាប់រាល់ពេលចូលទៅសម្ភាសន៍។
១. ចូរប្រាប់យើងពីខ្លួនអ្នក៖
សំណួរនេះជាការចាប់ផ្ដើមនៃការសម្ភាសន៍របស់អ្នក។ ចម្លើយរបស់អ្នកគួរតែត្រូវបានសមពីផ្ទះមក រួមបញ្ចូលជាមួយការបង្ហាញទំនុកចិត្ត និងមានរយៈពេលឆ្លើយពី៣ ទៅ៥នាទី។ ចម្លើយគួរឆ្លើយតែចំណុចណាដែលទាក់ទងនឹងការងារដែលអ្នកបានដាក់ពាក្យ និងភាពសាទរចំពោះការងារនោះ។ មិនគួរនិយាយពីរឿងណាដែលមិនទាក់ទងដូចជារឿងផ្ទាល់ខ្លួន ឬរឿងមិនចាំបាច់ផ្សេងៗ។
២. តើអ្នកមានចំណុចខ្លាំងអ្វីខ្លះ?
សូមផ្ដោតទៅលើចំណុចទាំងឡាយណាដែលអ្នកដឹងថាស្ថាប័នចង់បាន ទោះបីអ្នកមានចំណុចទាំងនោះតិចតួចក៏ដោយ។ ចំណុចទាំងនោះ អ្នកអាចដឹងមុនតាមរយៈតម្រូវការការងារដែលស្ថាប័នបានចែងក្នុងពេលប្រកាសរើសបុគ្គលិក។
៣. តើអ្វីខ្លះជាចំណុចខ្សោយរបស់អ្នក?
ជ្រើសរើសចំណុចខ្វះខាតណាដែលទាក់ទងនឹងការងារ ប្រសើរជាងទាក់ទងនឹងខ្លួនអ្នកផ្ទាល់។ ម្យ៉ាងទៀតគួររៀបរាប់ចំណុចខ្សោយដែលអ្នកបានធ្វើអ្វីមួយដែលធ្វើឲ្យភាពខ្វះខាតនោះបានប្រសើរឡើងវិញ ដូចជាការដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលជាដើម។
៤. ហេតុអ្វីអ្នកឈប់ពីការងារមុនរបស់អ្នក?
ចម្លើយរបស់អ្នកគួរតែជាចម្លើយវិជ្ជមាន និងសុទិដ្ឋិនិយម ទោះបីអ្នកធ្លាប់ជួបការលំបាកនៅទីនោះក៏ដោយ។ បើអ្នកពិបាករកចំណុចវិជ្ជមានខ្លាំង គួរតែនិយាយពីការកែប្រែរចនាសម្ព័ន្ធរបស់ស្ថាប័ន ជាជាងការនិយាយពីបញ្ហាលំបាកផ្ទាល់ខ្លួន។ មិនគួរនិយាយរិះគន់ចៅហ្វាយរបស់អ្នកដែលនៅកន្លែងចាស់ មិនថាគាត់អាក្រក់យ៉ាងណាក៏ដោយ។
៥. ហេតុអ្វីអ្នកចង់ធ្វើការងារនេះ?
គួរតែឆ្លើយធ្វើយ៉ាងណាឲ្យគេឃើញថាអ្នកពិតជាស័ក្ដិសមនឹងមុខតំណែងនេះ ដោយនិយាយទាក់ទងនឹងចំណុចមួយចំនួនខាងក្រោម៖
- ការងារនេះត្រូវនឹងជំនាញរបស់អ្នក ហើយត្រូវនឹងតម្រូវការរបស់ស្ថាប័ន
- កេរ្តិ៍ឈ្មោះស្ថាប័នល្បី មានការប្រកួតប្រជែងខ្លាំង…
- មិនគួរនិយាយថាអ្នកកំពុងតែត្រូវការងារជាបន្ទាន់ទេ ទោះបីវាជារឿងពិតក៏ដោយ
៦. តើប្រាក់ខែរំពឹងទុករបស់អ្នកប៉ុន្មានដែរ?
យកល្អ គួរតែស្រាវជ្រាវជាមុននូវស្ដង់ដារការងាររបស់ស្ថាប័ននោះ ដើម្បីងាយស្រួលក្នុងការឆ្លើយតបទៅនឹងតម្លៃប្រាក់ ខែរំពឹងទុករបស់អ្នក។ ម្យ៉ាងទៀត បើអ្នកចៀសមិនផុតពីការឲ្យប្រាប់ចំនួនប្រាក់ខែជាក់លាក់ អ្នកអាចផ្ដល់នូវចំនួនជាចន្លោះ ហើយនិយាយថាអ្នកគិតថាចំនួនប្រាក់ខែ គឺមិនសូវចាំបាច់សម្រាប់អ្នកទេ តែអ្នកពេញចិត្តនឹងការងារនេះជាង
៧. តើអ្នកដឹងអ្វីខ្លះទាក់ទងនឹងស្ថាប័នយើង?
សំណួរនេះក៏សំខាន់ណាស់ដែរ។ អ្នកគួរស្រាវជ្រាវពីអ្វីដែលទាក់ទងនឹងស្ថាប័នដែលអ្នកកំពុងតែដាក់ពាក្យ ព្រោះអ្នកសម្ភាសន៍នឹងមានអារម្មណ៍ល្អ និងគិតថាអ្នកមានឆន្ទៈធ្វើការឲ្យគេ ប្រសិនបើអ្នកបានដឹងពីគេច្រើន។
៨. តើអ្នកមានសំណួរអ្វីចង់សួរមកខាងយើងវិញទេ?
នេះហាក់ជាសំណួរបិទការសម្ភាសន៍របស់អ្នក។ អ្នកគួរតែត្រៀមសំណួរខ្លះដើម្បីសួរទៅអ្នកសម្ភាសន៍វិញ ដើម្បីបញ្ជាក់ថាអ្នកបានត្រៀមលក្ខណៈត្រឹមត្រូវ និងពិតជាចាប់អារម្មណ៍ការងារនេះមែន៕
ដោយ៖ BM
ប្រភព៖ MorningHR