Post Top Ad

Tuesday, January 24, 2017

ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា អាហារខ្លោចអាចបងឲ្យកើតជំងឺមហារីកយ៉ាងកាចសាហាវ


food fire

(ចំណេះដឹង)៖ លោកអ្នកគួរតែស្វែងយល់មុននឹង​អ្ន​ក​ចម្អិន​អាហារ​ជា​ពិសេស​សាច់​អាំង ចូរ​អ្នក​គិត​ដល់​ជំងឺ​មហារីក​ ដែល​នឹង​អាច​កើត​ឡើង​ចំពោះ​អ្នក​ប្រសិនបើ​សាច់​ដែល​អ្នក​អាំង​នោះ​ខ្លោច​។ មនុស្ស​ជា​ច្រើន​ប្រហែល​ជាដឹង​ហើយ​ថា សាច់​ដែល​ចម្អិន​ខ្លោច អាច​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក ប៉ុន្ដែ​នៅ​ពេល​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​រក​ឃើញ​ពី​ផល​អាក្រក់​របស់​វា​លើស​អ្វី​ដែល​អ្នក​ធ្លាប់​បាន​ដឹង​នោះ​ទៅ​ទៀត​។
ក្រុមអ្នក​វិទ្យាសាស្រ្ដ​ទាំង​នោះ​បាន​បញ្ជាក់​ថា ការ​ញ៉ាំ​សាច់​​ដែល​ចម្អិន​ឆ្អិន​ពេក (អាំង​ ឬ​ចៀន) ឬ​និយាយ​សាមញ្ញ​ថា​ ខ្លោច​ គឺ​អាច​បង្កើន​កម្រិត​ហានីភ័យ​នៃ​ជំងឺ​មហារីក​ដល់ទៅ​ពីរ​ដង​លើស​អ្វី​ដែល​ធ្លាប់​គិតកាល​ពីមុន​។
ការ​ស្រាវ​ជ្រាវ​កាល​ពី​មុន​ដែល​យក​សត្វ​កណ្ដុរ​មក​ធ្វើ​ពិសោធន៍​នោះ បាន​រកឃើញ​ពី​ហានីភ័យ​នៃ​ជំងឺ​មហារីក​ចំពោះ​អាហារ​ខ្លោច​ ប៉ុន្ដែ​នៅ​ពេល​នេះ ការ​សិក្សា​ថ្មី​បំផុត​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មកពី​វិទ្យាស្ថាន Norwegian Institute of Public Health បាន​រក​ឃើញ​ថា កណ្ដុរ​មិនមាន​អង់ហ្ស៊ីម​ soltfotransferases នៅ​ពេញ​ខ្លួន​ដូច​ម​នុស្ស​នោះ​ទេ ពោល​គឺ​មាន​តែ​នៅ​ក្នុង​ថ្លើម​ប៉ុណ្ណោះ​។ អង់ហ្ស៊ីម​ប្រភេទ​នេះ គឺ​អាច​ធ្វើ​ឲ្យ​ផល​ប៉ះ​ពាល់​នៅ​ក្នុង​អាហារ​ថយ​ចុះ ប៉ុន្ដែ​វា​ក៏​អាច​បង្កើន​ផល​ប៉ះ​ពាល់​បាន​ផង​ដែរ​ក្នុង​ករណី​ខ្លះ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថ្មី​នេះ​បាន​ធ្វើ​ការ​ចាក់​បញ្ចូល​នូវ​អង់​ហ្ស៊ីម​នេះ​ទៅ​ក្នុង​សត្វ​កណ្ដុរ​ ដើម្បី​ដឹង​ពី​ភាពខុស​គ្នានៃ​កម្រិត​ហានីភ័យ​។ ជា​លទ្ធផល​បាន​បង្ហាញ​ថា​ ហានីភ័យ​បាន​កើន​ពី ៣១​ភាគ​រយ​ក្នុង​ការ​សិក្សា​លើក​មុន មក​ដល់ ៨០ភាគ​រយ​។
កណ្ដុរ​ដែលត្រូវ​បាន​ចាក់​បញ្ចូល​អង់ហ្ស៊ីម​ដូ​ចមនុស្ស​បាន​ទទួល​ហានីភ័យ​ខ្ពស់​ដល់​ទៅ ៨០ភាគ​រយ​ ក្នុង​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​​មហារីក​។
លទ្ធផល​នេះ​បាន​បង្ហាញ​ថា មនុស្ស​ដែលញ៉ាំ​សាច់​ខ្លោច​ អាច​នឹង​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ដល់​៨០ភាគ​រយ​ឯ​ណោះ មិនមែន​តែ ៣១​ភាគ​រយ​ ដូច​អ្វី​ដែល​យើង​ធ្លាប់​ដឹង​កន្លង​មក​នោះ​ទេ​។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​សញ្ញា​ថ្មី​មួយ​ដែល​បង្ហាញ​ថា​ ការ​យក​កណ្ដុរ​ធម្មតា​ មក​ធ្វើ​ពិសោធន៍​គឺ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះទេ ពោល​គឺ​ពុំ​សូវ​ត្រូវ​ពេលយក​មក​ប្រៀប​ធៀប​ជាមួ​យ​មនុស្ស​។
ទៅជាយ៉ាងណាក៏ដោយ ការ​ចម្អិន​អាហារ​ជា​ពិសេស​គឺ​សាច់ គឺ​ត្រូវ​ធ្វើ​ឲ្យត្រឹម​ត្រូវ​ គឺ​ឆៅ​ពេក​ក៏មិន​ល្អ ឆ្អិនពេក​រហូត​ខ្លោច​ក៏​មិនល្អនោះ​ដែរ​។

ដោយ៖ CC
ប្រភព៖ rckbook