Post Top Ad

Saturday, January 14, 2017

ចំណុចទាំង ១០ យ៉ាងដើម្បីព្យាបាលស្បែកស្ងួត ជុំវិញបរិវេណភ្នែកតាមបែបធម្មជាតិយ៉ាងងាយស្រួល

បញ្ហា​ស្បែក​ស្ងួត​នៅ​ជុំវិញ​ភ្នែក​និង​ត្របកភ្នែក តែងតែ​កើតមានឡើង​ជាពិសេស​ក្នុង​រដូវរងា ប៉ុន្តែ​បញ្ហា​ខ្លះ​វា អាច​បណ្តាលមកពី​បញ្ហា​សុខភាព​មួយចំនួន ។ ​ស្បែក​នៅក្រោម​ត្របកភ្នែក​មាន​សភាព​ស្តើង​ជាង​ស្បែក​ដទៃទៀត​នៃ​បរិវេន​រាងកាយ ដូច្នេះ​អ្នក​ត្រូវយក​ចិត្ត ទុកដាក់​និង​ថែរក្សា​អោយបាន​ហ្មត់ចត់​បន្តិច បើ​មិន​ដូច្នេះ​ទេ វា​នឹង​ធ្វើអោយ​ស្បែក​អ្នករ​ម៉ាស់ និង​បង្ករ​ជា​បញ្ហា​សុខភាព​ស្បែក​ផ្សេងៗ​។ ​ដូច្នេះ​មានតែ​ការយកចិត្តទុកដាក់​ថែរក្សា​ស្បែក​អោយបាន​ល្អ​និង​ធ្វើអោយ​ស្បែ​កមាន​សំណើម​តែប៉ុណ្ណោះ​នឹង​អាចជួយ​ការពារ​បញ្ហា​ស្បែក​ស្ងួត​បាន ។
​មូល​ហេតុដែល​បណ្តាលអោយ​ស្បែក​ស្ងួត​មានដូចជា​៖
  • ការ​ស្បែក​សំដិល​ត្រូវ​កំដៅថ្ងៃ​យូរ​,
  • នៅ​ពីមុខ​ចង្ក្រាន​ដាំ​ស្លរ រាល់ថ្ងៃ​,
  • ងូតទឹក​ប្រើ​សាប៊ូ​ច្រើន​និង​សាប៊ូ​ដែល​មិន​សមស្រប​តាម​ប្រភេទ​ស្បែក​,
  • ​មាន​បញ្ហា​ស្ត្រេះ​និង​តានតឹង ក្នុង​អារម្មណ៍​,
  • ការដូ​ស​ខាត់​ស្បែក​ញឹកញាប់ ជាពិសេស​ស្បែក​ជុំវិញ​បរិវេន​ភ្នែក​,
  • មាន​បញ្ហា​ជំងឺ​ស្បែក​ផ្សេងៗ ដូចជា​ស្បែក​អាល់​ឡែក​ហ្ស៊ី​ហើម និង​ជាំ​ដោយសារ​ក្រពេញ​ផលិត​ជាតិ ប្រេង​ខូច​មុខងារ និង​អស្ថេរភាព​លំនឹង​អ័រម៉ូន ។
​ទោះ​អ្នក​កើតមាន​បញ្ហា​នេះ​ក្តី វា​មាននូវ​វិធីសាស្ត្រ​មួយចំនួន​ដែល​អ្នក​អាច​ព្យាបាល​តាម​ធម្មជាតិ​បាន​ដោយ ខ្លួនឯង​ដូចជា​៖
១. ប្រទាល​កន្ទុយក្រពើ​៖
​សារធាតុ​ខាប់​អន្ធិល​ពី​ប្រទាល​កន្ទុយក្រពើ​អាចជួយ​ជួសជុល​និង​ព្យាបាល​បញ្ហា​ស្បែក​ស្ងួត​បាន ។ វា​មាន​សារធាតុ​ប្រឆាំង​បាក់តេរី និង​មីក្រុប និង​ជួយ​ព​ន្លឿ​ន​ការព្យាបាល​បាន​រហ័ស​គឺ​ជួយ​ព្យាបាល​ទាំង ពី​ស្រទាប់​ស្បែក​ខាងក្នុង​មក​ក្រៅ​តែម្តង​។ អ្នក​អាច​យក​សារធាតុ​ខាប់​នេះ​ទៅ​លាប​ផ្ទាល់​លើ​ស្បែក​ដែល​ស្ងួត​។​


២. ប្រេងដូង​៖
​ប្រេងដូង​ក៏មាន​ជាតិ​សំណើម​ជួយ​ព្យាបាល​ស្បែក​ស្ងួត​បាន​ប្រសើរ​ណាស់ដែរ ។ វា​ជួយ​អោយ​ស្បែក​ទន់ និង​អាចធ្វើអោយ​ស្បែក​មាន​សំណើម រក្សា​សំណើម​លើ​ស្បែក​បានយូរ​។ អ្នក​អាច​យក​ប្រេងដូង​ដែល​សុទ្ធ​ល្អ ទៅ​លាប​លើ​ស្បែក​មុនពេល​ចូល​គេង ដោយ​ធ្វើការ​ម៉ាស្សា​តិចៗ​ដើម្បីអោយ​ជាតិ​ប្រេង​ជ្រាបចូល​ជ្រៅ​ទៅក្នុង​ស្រទាប់​ស្បែក​។ ប្រេងដូង​ក៏​ជួយ​ព្យាបាល​បញ្ហារ​ម៉ាស់ និង​បែក​ស្រកា​បាន​ផងដែរ​។


៣. ប្រេង​ធម្មជាតិ​ផ្សេង
ៗ​៖​ក្រៅពី​ប្រេងដូង​អ្នក​ក៏​អាច​ប្រើ​ប្រេង​ធម្មជាតិ​មួយចំនួន​ដូចជា ប្រេង​ចម្រាញ់​ពី គ្រាប់​អាល់​ម៉ុ​ន គ្រាប់​អា​វ៉ូ​កាដូ និង​ប្រេង​អូ​លីវ​ជាដើម ។ សារធាតុ​ប្រេង​ទាំងនេះ​ជួយ​អោយ​ស្បែ​កមាន​សំណើម និង​ការពារ​ស្រទាប់​ស្បែក បាន​គ្រប់​ស្រទាប់​។ អ្វីដែល​អ្នក​គួរ​ធ្វើ នៅពេល​យក​វា​ទៅ​លាប​លើ​ស្បែក អ្នក​ត្រូវ​ញី​អោយបាន​សព្វ ។ ប៉ុន្តែ​នៅពេល​អ្នក​ប្រើ​ប្រេង​ទាំងនេះ​លាប​នៅ​ជុំវិញ​ស្បែក អ្នក​ត្រូវ​យកចិត្តទុកដាក់​លាប​កុំអោយ​ត្រូវ​ភ្នែក​។

៤. កាត់បន្ថយ​ភាព​តានតឹង​៖
​បញ្ហា​ស្បែ​កជាំ​និង​ស្ងួត​ខ្លាំង​ក៏​អាច​បណ្តាលមកពី​បញ្ហា​តានតឹង និង​ស្ត្រេះ​ក្នុង​អារម្មណ៍​ផងដែរ ។ ដូច្នេះ​អ្នក​គួរ យកចិត្តទុកដាក់​កុំ​គិត​និង​ខ្វល់ចិត្ត​ច្រើន ព្រោះ​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍​វា​នឹង​ធ្វើអោយប៉ះពាល់​ដល់​អ័រម៉ូន​និង​ប៉ះពាល់​ដល់​អារម្មណ៍​។ បន្ថែម​ពីនេះ អ្នក​ក៏ត្រូវ​រក​ពេល​សម្រាក​អោយបាន​ច្រើន​ទើប​ជាការ​ប្រសើរ ។

៥. ខ្លាញ់ត្រី​៖
​ការព្យាបាល​និង​យកចិត្តទុកដាក់​តែ​នៅលើ​ស្បែក​ខាងក្រៅ​គឺ​មិន​គ្រប់គ្រាន់​នោះទេ ដូច្នេះ​អ្នក​ត្រូវធ្វើ​ការព្យាបាល និង​យកចិត្តទុកដាក់​ថែទាំ​សុខភាព ពិនិត្យ​លើ​របប​អាហារ​ដែល​អ្នក​ពិសា ជា​រៀងរាល់ថ្ងៃ ។ អ្នកជំនាញ​សំណូមពរ​អោយ​អ្នក​ពិសា​ខ្លាញ់ត្រី ព្រោះ​ខ្លាញ់ត្រី​គឺជា​ខ្លាញ់​ដែល​ល្អ​ជាង​ខ្លាញ់​សត្វ​ដទៃទៀត ។ វា​ជួយ អោយ​ស្បែ​កមាន​សំណើម​និង​ទន់ ។

៦. ជៀសវាង​ប្រើ​ផលិតផល​គ្រឿងសំអាង​ច្រើនពេក​៖
​ផលិតផល​ខ្លះ​ដូចជា​គ្រឿងសំអាង ម៉ា​ស្កា​រ៉ា ពិសេស​គ្រឿងសំអាង​តុបតែង​ជុំវិញ​បរិវេន​ភ្នែក និង​សាប៊ូ​មួយ ចំនួន អាច​ប៉ះពាល់​ដល់​ស្បែ​កបាន ។ អ្នក​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ គ្រូពេទ្យ​ជំនាញ​និង​ពិនិត្យ​ប្រភេទ​ស្បែក​អ្នក ជាមុនសិន ព្រោះ​ផលិតផល​ខ្លះ​ត្រូវ​នឹង​ប្រភេទ​ស្បែក​តែ​ចំពោះ​មនុស្ស​មួយចំនួន​ប៉ុណ្ណោះ ។

៧. កុំ​យកដៃ​ប៉ះ​មុខ​ញឹកញាប់​៖
​ជៀសវាង​យកដៃ​ទៅ​ញី​មុខ ញី​ភ្នែក​និង​បរិវេន​ស្បែក​លើ​មុខ​ញឹកញាប់​ពេក ព្រោះ​វា​នឹងធ្វើ​អោយ​ស្បែក​អ្នក កាន់តែរ​ម៉ាស់ និង​អាច​ឆ្លង​បាក់តេរី​នៅត្រង់​នោះ​ថែម​ទៀតផង ។


ចំណុច​បន្ថែម​៖
  • ​ពិសា​ទឹក​អោយបាន​ច្រើន ជាំ​ពិសេស​នៅ​រដូវក្តៅ​និង រដូវរងា​ដែល​បរិយាកាស​មាន​សភា​ព​ស្ងួត​
  • អាច​ប្រើ​ម៉ាស៊ីន​បញ្ចេញ​សំណើម​ដើម្បី​ធ្វើអោយ​បរិយាកាស​ស្រស់ថ្លា​
  • កុំ​ងូតទឹក​យូរពេក និង​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​ល្មម​
  • ក្រោយពេល​ងូតទឹក​កុំ​ប្រើ​កន្សែង​ជូត​ស្បែក​មុខ​ខ្លាំងៗ​ពេក​
  • ប្រសិនបើ​ស្បែក​នៅតែ​កើតមាន​បញ្ហា​យូរ​សប្តាហ៍​ និង​យូរ​ខែ​មិនបាន​ធូរស្រាល ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ស្បែក​ជាបន្ទាន់ ៕ 


ដោយ៖NSN