១/ ភាពញញឹម និង ភាពរួសរាយរាក់ទាក់
ការញឹមដាក់គ្នាទៅវិញទៅមក គឺជាចំណុចសំខាន់បំផុតនៅកន្លែងការងារ ព្រោះវាបញ្ជាក់ អំពីការរាក់ទាក់ និង ផ្តល់ភាពរីករាយដាក់គ្នាផងដែរ។២/ កុំនិយាយកុហក
ដើម្បីសាង និង រក្សាបរិយាកាសល្អនៅកន្លែងការងារបានយូរអង្វែងនោះ បុគ្គលិកម្នាក់ៗគួរតែជៀសវាងការនិយាយពាក្យកុហក ព្រោះគ្មាននរណាម្នាក់ចូលចិត្តមនុស្សនិយាយកុហកឡើយ។ ការនិយាយពាក្យពិតនៅកន្លែងការងារ គឺជាការសាងភាពជឿជាក់មួយដ៏សំខាន់ ព្រោះបើគ្មានភាពជឿជាក់នោះទេ ដំណើរការនៃការងារក្រុមប្រាកដជា មិនអាចដើរទៅមុខប្រកបដោយភាពជោគជ័យបានឡើយ។
៣/ ការទទួលខុសត្រូវ
ដើម្បីឲ្យការងារជាក្រុម ដើរទៅមុខ និង អាចដោះស្រាយពេលជួបបញ្ហានោះ ទំនួលខុសត្រូវរបស់បុគ្គលិកម្នាក់ៗ គឺជារឿងសំខាន់មិនអាចខ្វះបាន។
៤/ ការផ្តល់តម្លៃទៅកាន់មនុស្សជុំវិញខ្លួន
បើទោះបីជា អ្នកជាមនុស្សពូកែ និង មានតួនាទីខ្ពស់ជាងគេក៏ដោយ តែការផ្តល់តម្លៃឲ្យអ្នកដទៃ គឺជារឿងដែលមិនគួរមើលរំលង។ ការផ្តល់តម្លៃឲ្យអ្នកដទៃ គឺបង្ហាញថា បុគ្គលិកម្នាក់ៗនៅកន្លែងការងារ គឺសុទ្ធតែសំខាន់ និង មិនអាចខ្វះបានជាដាច់ខាត ដើម្បីសម្រេចភាពជោគជ័យអ្វីមួយ។
៥/ ការចេះជួយគ្នាទៅវិញទៅមក
ការជួយគ្នាទៅវិញទៅមក ត្រូវតែសាងឲ្យបានជាដាច់ខាតនៅកន្លែងការងារ។ ការជួបប្រទះនឹងបញ្ហា គឺជារឿងធម្មតានោះទេ ដោយពេលខ្លះអាចដោះស្រាយបានដោយខ្លួនឯង តែពេលខ្លះទៀត ពិតជាត្រូវការការជួយជ្រោមជ្រែងពីមនុស្សជុំវិញខ្លួន៕
ប្រភព៖ MorningHR