Post Top Ad

Tuesday, January 24, 2017

មួយកែវនេះពិតជាមានន័យមែន បើមិនបានអានពិតជាស្តាយក្រោយមិនខាន



ស្រាបៀ​ដែល​អ្នក​ធ្លាប់​តែ​គិត​ថា​ មិន​ល្អ​ចំពោះ​សុខ​ភាព​នោះ ក៏​មាន​លក្ខណៈ​ល្អ​របស់​វា​ដែរ បើ​តាមការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​មួយ​។ ការ​ស្រាវ​ជ្រាវ​នេះ បាន​រកឃើញ​ថា ការ​ផឹ​ក​ស្រា​បៀ​មួយ​កែ​វ​ជារៀង​រាល់​ថ្ងៃ អាច​កាត់​បន្ថយ​កម្រិត​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​បេះ​ដូង​បាន​។
ដូច​ដែល​លោក​អ្នកធ្លាប់​បាន​ឃើញ​ក្នុង​ខ្មែរ​សារិកាកន្លងមក​ហើយ​ថា ការ​ទទួល​ទាន​ស្រា​ក្រហម​មួយ​កែវ​ជា​រៀង​រាល់ថ្ងៃ​ អាច​មាន​ផល​ល្អ​ចំពោះ​បេះ​ដូង ប៉ុន្ដែ​ពេល​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​រក​ឃើញ​បន្ថែម​ទៀត​ថា ស្រាបៀ​ក៏​ល្អ​ចំពោះ​បេះ​ដូង​ដែរ​។
ក្រុម​អ្នក​ស្រាវ​ជ្រា​វ​ដែល​មកពី​អ៊ីតាលី​នេះ បាន​ធ្វើ​ការ​បូក​បញ្ចូល​គ្នានូវ​ការ​សិក្សា​មុន​ៗ​ជា​ច្រើន​ ដើម្បី​ចេញ​ជា​លទ្ធផល​នេះ ដែល​ជា​រួម​មាន​មនុស្ស​ជាង ២០០០នាក់។
លទ្ធផ​ល​នៃការ​ស្រាវ​ជ្រាវ​នេះ បាន​បង្ហាញ​ថា ស្រាបៀ​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស និង​មួយ​កែវ​សម្រាប់ស្រ្ដី​ (ស្រាបៀដែល​មាន​កម្រិត​ជាតិ​អាល់កុល​ខ្លាំង​) អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ការ​វិវត្ត​ទៅ​រក​ជំងឺបេះ​ដូង​បាន​មួយ​ភាគ​បី​ បើ​ប្រៀប​ធៀប​ជាមួយ​អ្ន​ក​ដែល​មិន​ផឹកសោះ​។ លទ្ធផល​នេះ គឺ​ស្រដៀង​ទៅ​នឹង​ការ​ផឹក​ស្រាក្រហម​ដែរ​។
លោកវេជ្ជ​បណ្ឌិត Simona Costanza ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​និយាយ​ថា ក្រុម​របស់​គាត់​បាន​រក​ឃើញ​ថា ស្រា​បៀ​ក៏​មា​ន​ប្រយោជន៍​ចំពោះ​បេះ​ដូង​ដូច​ស្រាក្រហម​ដែរ​។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះក៏​បាន​ព្រមាន​ដែរ​ថា ការ​ផឹក​គឺ​ត្រូវ​ផឹក​ត្រឹ​ម​កម្រិត​ល្មម មិន​ឲ្យ​លើស​ពី​អ្វី​ដែលច្បាប់កំណត់ ដែល​អាច​បង្ក​ជា​ផល​ប៉ះពាល់ចំពោះ​សុខ​ភាព​វិញ ក៏​ដូច​ជា​អា​ច​បង្កគ្រោះ​ថ្នាក់​ផ្សេងៗ​។

ដោយ៖ CC
ប្រភព៖ rckbook