ដើម្បីបន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីពស់ចឹក, សូមចៀសវាងអោយឆ្ងាយ ក្នុងការទៅប៉ះពាល់ជាមួយនឹងសត្វពស់ផ្សេងៗ។ ម្យ៉ាងទៀត, សូមថយក្រោយយឺតៗ នៅពេលឃើញពស់។
ពស់ភាគច្រើនគឺគេចពីមនុស្សប្រសិនបើអាចទៅរួច, វានឹងចឹកនៅពេលដែលវាផ្អើល ឬ រងការគំរាមកំហែង។ ប្រសិនបើពស់ចឹកអ្នក៖
-សូមរក្សាភាពនឹងនរ
-សូមកុំអោយជើង ឬដៃដែលត្រូវបានពស់ចឹកនោះមានចលនាអោយសោះ និងអោយនៅមួយកន្លែងដើម្បីទុកអោយជាតិពុលនៅមួយកន្លែងហើយមិន រាលដាលទៅក្នុងខ្លួនរបស់អ្នកទាំងមូល
-សូមដោះគ្រឿងអលង្ការចេញ មុនពេលដែលមានការហើមក្រោយពីពស់ចឹក
-សូមរក្សាជំហរអោយកន្លែងដែលពស់ចឹកនោះនៅពីក្រោមបេះដូង
-សូមសំអាតស្នាមរបួស ប៉ុន្តែសូមកុំជះទឹកដាក់វា។ ហើយគ្របវាអោយស្អាត
– សូមដាក់ឈើអបដើម្បីបន្ថយការមានចលនានៃតំបន់ដែលត្រូវពស់ចឹក ប៉ុន្តែសូមទុកវាអោយរាងធូររលុងបន្តិចដើម្បីកុំអោយមានការស្ទះ ចរន្តឈាម
-សូមកុំប្រើប្រាស់ខ្សែរុំ ឬ ដាក់ទឹកកក
-កុំកាត់ស្នាមរបួសចោល ឬ បឺតពិសពស់ចេញ
-សូមកុំផឹកជាតិកាហ្វេអ៊ីន ឬ ផឹកស្រា
-សូមកុំព្យាយាមចាប់ពស់ ប៉ុន្តែត្រូវព្យាយាមចាំពណ៌ និងរូបរាងរបស់វា ដូចនេះអ្នកអាចពិពណ៌នាពីវាបាន។
សូមទូរស័ព្ទស្វែងរកការសង្គ្រោះជាបន្ទាន់ ជាពិសេសប្រសិនបើតំបន់ដែលត្រូវពស់ចឹកនោះប្រែពណ៌, ចាប់ផ្តើមហើម ឬ ឈឺ។
ដោយ៖ CC
ប្រភព៖ rckbook