Post Top Ad

Sunday, January 15, 2017

តោះមើលវីដេអូហាយឡាយរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត

 ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ដោយលទ្ធផល ៧ ទល់ ២ នៅទីក្រុង Abu Dhabi នាកីឡដ្ឋាន Zayed Sports City ប្រទេសអារ៉ាប់រួម (ទឹកដីកណ្ដាល)នៅយប់ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ ម្សិលមិញនេះ។


នៅក្នុងការប្រកួតនេះ កម្ពុជា អាចរកគ្រាប់បាល់នាំមុខមុនដោយកីឡាករ ឃួន ឡាបូរ៉ាវី នៅនាទី ១៩ បន្ទាប់មកទើបកីឡាកររបស់ក្រុមអារ៉ាប់ប៊ីសាអូឌីត ធ្វើការវាយបកបាន ៣ គ្រាប់វិញរកបានដោយកីឡាករ Al Shamrani N ៣ គ្រាប់ម្នាក់ឯង នៅនាទី ២៣, ២៨ និង នាទី ៣៦ ខណៈកម្ពុជា សងវិញបានមួយគ្រាប់មុនចប់វគ្គទី ១ ដោយកីឡាករ កែវ សុខផេង នៅនាទី ៣៨។
ចូលដល់វគ្គទី ២ បានប្រហែល ៤ នាទី ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត បានបន្ថែមគ្រាប់បាល់មួយគ្រាប់ទៀតរកបានដោយកីឡាករ Al Sahlawi M។ ព្យាយាមពីការវាយសម្រុកឥតឈប់ឈររហូតដល់នាទី ៦៣ អារ៉ាប់ប៊ីសាអូឌីត បានបន្ថែមគ្រាប់បាល់បានមួយគ្រាប់ទៀតដែលជាគ្រាប់បាល់ចូលទីខ្លួនឯងដោយកីឡាករ អ៊ុំ សេរីរ័ត្ន។ ចូលដល់នាទី ៧៩ កីឡាករ Al Sahlawi M បានទាត់បាល់បញ្ចូលទីបានមួយគ្រាប់ទៀត ដែលជាគ្រាប់បាល់ទី ៦ សម្រាប់ក្រុមអារ៉ាប់ប៊ីសាអូឌីត និងគ្រាប់បាល់ចុងក្រោយធ្វើបានសម្រេចដោយកីឡាករ Al Ruwaili A នៅនាទី ៨០។
ខាងក្រោមគឺជាវីដេអូហាយឡាយគ្រាប់បាល់ទាំង ៩ គ្រាប់នៃការប្រកួតកាលពីម្សិលមិញ៖

ដោយ៖ Veasna