ថ្មីៗនេះមានការសិក្សាមួយបានបង្ហាញថាក្មេងជំទង់ដែលចូលចិត្តលេងហ្គេមមានទំហំខួរក្បាលដែលទាក់ទងនឹងការញៀនធំជាងមនុស្សធម្មតា ដែលមិនចូលចិត្តលេងហ្គេម ។
ទោះជាយ៉ាងណាក៏ដោយ វាមិនទាន់បានបង្ហាញច្បាស់លាស់នៅឡើយទេថាការលេងហ្គេមបណ្តាលអោយមានការផ្លាស់ប្តូរខួរក្បាល រឺក៏ធ្វើ អោយមានការខុសគ្នានៃការចូលចិត្តលេងហ្គេមរបស់មនុស្សវ័យជំទង់ ។
ការសិក្សានេះបានធ្វើឡើងចំពោះក្មេងជំទង់ដែលមានអាយុ១៤ឆ្នាំចំនួន ១៥៤នាក់ ដែលបានបង្ហាញថាអ្នកដែលចូលចិត្តលេងហ្គេមច្រើនជាង ៩ម៉ោងក្នុងមួយសប្តាហ៍មានផ្នែកខួរក្បាល Ventral Striatum ធំជាងមនុស្សធម្មតា ។
គួរបញ្ជាក់ផងដែរថា ផ្នែកនៃខួរក្បាល Ventral Striatum នឹងមានសកម្វភាពនៅពេលដែលមនុស្សយើងគិតឃើញពីផលវិជ្ជមានអ្វីមួយ រឺក៏មានភាពរីករាយ ហើយវាអាចកើតមាននៅពេលដែលយើងឈ្នះប្រាក់ បានញាំអាហារឆ្ងាញ់ ការរួមភេទ….. ។
ដោយ៖ CC
ប្រភព៖ rckbook