ថ្មីៗនេះក្រុមវិស្វករនៅក្នុងប្រទេសជប៉ុន កំពុងខិតខំស្រាវជ្រាវបង្កើតឡានហោះដែលអាចបំភ្លឺភ្លើងជាការស្វាគមន៍ក្នុងព្រឹត្តិការណ៍កីឡា អូឡាំពិក ២០២០ ដែលនឹងធ្វើឡើងនៅទីក្រុងតូក្យូប្រទេសជប៉ុន។
តាមសារព័ត៌មាន news របស់អូស្ត្រាលី ក្រុមវិស្វករផ្នែករថយន្តរបស់ជប៉ុនឈ្មោះ Cart!vator កំពុងស្វិតស្វាញធ្វើការលើគម្រោងខាងលើនេះ។ មកទល់ពេលនេះ ក្រុមវិស្វករកំពុងតេស្តលើគ្រឿងរបស់ឡានហោះ និងធ្វើការជួលជុល ដោយមានជំនួយពីក្រុមហ៊ុន Toyota ។
ឡានហោះខាងលើនឹងមាន ប្រវែង៣,៥ ម៉ែត្រ ទទឹង ១,៣ម៉ែត្រ សម្រាប់មនុស្សជិះតែម្នាក់ វាមានបំពាក់ស្លាបកង្ហារទាំងមុខទាំងក្រោយ ធ្វើឲ្យឡានអាចហោះនិងចុះចត(VTOL system)បានល្អ ហើយរឹតតែពិសេសទៀតនោះវានឹងអាចបើកលើទឹកបានទៀតផង។ នេះបើតាមវិបសាយរបស់ក្រុមវិស្វករ Cart!vator។
ឡានពិសេសខាងលើនោះ ត្រូវគេរំពឹងថា នឹងបើកសម្ពោធនិងហោះហើរបញ្ចេញភ្លើងលំអក្នុងព្រឹត្តិការណ៍កីឡារដូវក្ដៅ អូឡាំពិក 2020 Summer Olympics ដែលនឹងធ្វើឡើងនៅកីឡដ្ឋានជាតិថ្មីរបស់ជប៉ុន៕
ប្រភព៖AM