Post Top Ad

Saturday, January 21, 2017

តើអ្នកដឹងទេថាដើមវល្លិ៍​ជុយអា​ព្យាបាល​រលាក​ថ្លើម ធ្លាក់ស រដូវមិនទៀង ដេកមិនលក់ ជុំរុញ​​ទឹកដោះ​ក្រោយ​សំរាល សក់​ស្កូវ​មុន​អាយុ ជួយ​ឃាត់​ឈាម ផ្សះមុខរបួសយ៉ាងមានប្រសិទ្ធភាព

រុក្ខ​ជាតិ​មួយ​ប្រភេទ​នេះ​ជួយ​ព្យាបាល​រលាក​ថ្លើម ធ្លាក់ស រដូវមិនទៀង ដេកមិនលក់ ជុំរុញ​​ទឹកដោះ​ក្រោយ​សំរាល សក់​ស្កូវ​មុន​អាយុ ជួយ​ឃាត់​ឈាម ផ្សះមុខរបួស។


តើអ្នកដឹងទេថាដើមវល្លិ៍​ជុយអា​ព្យាបាល​រលាក​ថ្លើម ធ្លាក់ស រដូវមិនទៀង ដេកមិនលក់ ជុំរុញ​​ទឹកដោះ​ក្រោយ​សំរាល សក់​ស្កូវ​មុន​អាយុ ជួយ​ឃាត់​ឈាម ផ្សះមុខរបួស

វល្លិ៍​ជុយ ឬ​គេ​ហៅ​ថា​វល្លិ៍​ទឹក​ដោះ មាន​ប្រសិទ្ធ​ភាព​មិន​នឹក​ស្មាន​ដល់
* ផ្នែកប្រើប្រាស់ៈ ឬស វល្លិ៍ មើម
* វល្លិ៍ជុយ ជួយ​ព្យាបាល​រលាក​ថ្លើម ឈឺ​សន្លាក់​ឆ្អឹងរ៉ាំរៃ ខ្សោយ​សរសៃ​ប្រាសាទ សក់​ស្កូវ​មុន​អាយុ គ្រុនចាញ់ ធ្លាក់ស គ្រុន​ផ្តាសាយ រដូវមិនទៀង ជុំរុញ​ទឹកដោះ​ក្រោយ​សំរាល បាយមិនឆ្ងាញ់។
* វិធីប្រើ និងកម្រិតប្រើៈ ដាំទឹកផឹកជាប្រចាំពី ១២-២០ ក្រាមក្នុងមួយថ្ងៃ។
ប្រភពៈ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល។
អត្ថប្រយោជន៍បន្ថែមរបស់វល្លិ៍ជុយពីបងប្អូនដែលធ្លាប់ប្រើ៖
- បើ​មាន​មុត ឬ​មាន​របួស​សា្រល​ភ្លាមៗ អាច​កាច់​វា​យក​ជ័រ​បន្តក់​លើ​មុខ​របួស​អាច​ជួយ​ឃាត់​ឈាម ហើយ ២-៣ថ្ងៃ​នឹង​ជា​សះ​ស្បើយ​។
- បើ​យើង​ថ្លោះ ឬ​គ្រិច​ដៃ​ជើង​កម្រិត​ស្រាល​យក​ដើម​វា​មក​រុំ​កន្លែង​ថ្លោះ​ឬគ្រិច​នោះ​២ឬ៣​ថ្ងៃនឹង​បានជា។
- វល្លិ៍​ជុយ​ពិត​ជា​ពូកែ​មែន​ពិត គឺ​ជីក​យក​មើម​វា​ហាល​ឲ្យ​ស្រពាប់​ស្ងោរ​ផឹក​ពីរ ឬ​បី​ឆ្នាំង សក់​ក្មេង​អាយុ១៨.១៩.២០ ស្កូវ​ព្រោង​ពេញ​ក្បាល​អាច​ឲ្យ​សក់​ខ្មៅ​វិញ។
*** សូម​ពិនិត្យ និង​ពិគ្រោះ​ជា​មួយ​ពេទ្យ​ឱ្យ​បាន​ច្បាស់​លាស់ និង​អស់​លទ្ធភាព​ជា​មុន។ វិធី​នេះ​អាច​ប្រើ​សាក​ល្បង​នៅ​ពេល​ដែល​អ្នក​មិន​មាន​ជម្រើស​ផ្សេង។


ដោយ៖NSN
ប្រភព៖productsofcambodia