បញ្ញា (Intelligence) គឺជាសមត្ថភាពនៃការចងចាំ និងជាសមត្ថភាពនៃកាយល់។ ប្រសិនបើអ្នកព្យាយាមសញ្ជឹងគិតពិចារណា ស្វែងរកចម្លើយពីបញ្ហាអ្វីមួយ ដែលអ្នកមិនធ្លាប់យល់ មិនធ្លាប់ឆ្លងកាត់ពីមុន ពេលនោះអ្នកកំពុងតែប្រើនូវសមត្ថភាពខាងបញ្ញា ដើម្បីយល់នូវសច្ចភាពនោះ។ បញ្ញា កើតឡើងពេលអ្នកព្យាយាមយល់និងចងចាំនូវអ្វី ដែលអ្នកមិនទាន់យល់ និងអ្វីដែលអ្នកមិនធ្លាប់ចងចាំពីមុនមក។
ឧទាហរណ៍ថា ព្រះសង្ឃ២អង្គ មានព្រះជន្មស្រកគ្នា បានទន្ទេញធម៌១មេដូចគ្នា ដែលមានចំនួន៣ទំព័រ។ ចាប់ពីម៉ោង៧យប់ ព្រះសង្ឃក និងព្រះសង្ឃខ បានចាប់ផ្តើមទន្ទេញធម៌។ រហូតទៅដល់ម៉ោង ១២យប់ ព្រះសង្ឃក ក៏ចងចាំព្រះធម៌ទាំងអស់ ហើយអាចសូត្របានយ៉ាងស្ទាត់មាត់។ ចំណែកឯព្រះសង្ឃខ ចងចាំតែ១ទំព័រប៉ុណ្ណោះ។ នេះបញ្ជាក់ថា ព្រះសង្ឃក មានបញ្ញាខ្ពស់ជាងព្រះសង្ឃខ។ ម្យ៉ាងទៀត ព្រះសង្ឃទាំង២អង្គ បានប្រើបញ្ញារៀងៗខ្លួន ក្នុងការទន្ទេញព្រះធម៌ មិនមែនប្រើចំណេះដឹងនោះទេ។
ឧទាហរណ៍ម្យ៉ាងទៀតថា ព្រះសង្ឃចំនួន៣០អង្គ កំពុងសិក្សាពីព្រះអភិធម្ម។ លោកគ្រូ បានចំណាយពេលប្រហែល១ម៉ោង ដើម្បីពន្យល់ពី «ចិត្ត ចេតសិក រូប និព្វាន»។ ប៉ុន្តែ ពេលរៀនចប់ មានតែព្រះសង្ឃ១អង្គប៉ុណ្ណោះ ដែលយល់ពីមេរៀនព្រះអភិធម្ម ហើយព្រះសង្ឃ២៩អង្គទៀត នៅតែមិនទាន់យល់។ នេះបង្ហាញថា ព្រះសង្ឃដែលយល់ពីមេរៀនព្រះអភិធម្ម មានបញ្ញាខ្លាំងជាង ព្រះសង្ឃដទៃទៀត។
ឧទាហរណ៍ម្យ៉ាងទៀតថា ព្រះសង្ឃចំនួន៣០អង្គ កំពុងសិក្សាពីព្រះអភិធម្ម។ លោកគ្រូ បានចំណាយពេលប្រហែល១ម៉ោង ដើម្បីពន្យល់ពី «ចិត្ត ចេតសិក រូប និព្វាន»។ ប៉ុន្តែ ពេលរៀនចប់ មានតែព្រះសង្ឃ១អង្គប៉ុណ្ណោះ ដែលយល់ពីមេរៀនព្រះអភិធម្ម ហើយព្រះសង្ឃ២៩អង្គទៀត នៅតែមិនទាន់យល់។ នេះបង្ហាញថា ព្រះសង្ឃដែលយល់ពីមេរៀនព្រះអភិធម្ម មានបញ្ញាខ្លាំងជាង ព្រះសង្ឃដទៃទៀត។
ចំណែកឯ ចំណេះដឹង (Knowledge) គឺជាទំហំទិន្នន័យដែលមានក្នុងខួលក្បាលរបស់អ្នក ដែលអ្នកទទួលបានពីប្រភពផ្សេងៗដូចជា ការសិក្សា ការស្រាវជ្រាវ បទពិសោធន៍ និងអ្វីៗដែលជីវិតអ្នកបានឆ្លងកាត់។ ចំណេះដឹង កើតឡើងពីអ្វី ដែលអ្នកធ្លាប់បានសិក្សាឈ្វេងយល់ និងចងចាំរួចមកហើយ។
ចំណេះដឹង មានច្រើនប្រភេទណាស់ ដូចជា ច្បាប់ នយោបាយ សេដ្ឋកិច្ច និងវិស្វកម្ម ជាដើម។ បុគ្គលណា សិក្សាពីអ្វី បុគ្គលនោះ ច្បាស់ជាមានចំណេះដឹងនិងជំនាញខាងមុខវិទ្យាដែលខ្លួនសិក្សា។
ឧទារណ៍ថា និស្សិតច្បាប់៥នាក់បានជជែកគ្នាពី «ដំណើរការនៃការតាក់តែងច្បាប់» នៅប្រទេសកម្ពុជា។ ក្នុងចំណោមនិស្សិតទាំងនោះ មានតែ១នាក់ទេ អាចពន្យល់និងបកស្រាយបានយ៉ាងច្បាស់លាស់ និងប្រកបដោយហេតុផលត្រឹមត្រូវ។ តាមការពិត និស្សិតដែលមានសមត្ថភាពក្នុងការបកស្រាយនោះ គឺរៀនដល់ឆ្នាំទី៤ទៅហើយ ចំណែកនិស្សិត៤នាក់ទៀត ទើបតែរៀននៅឆ្នាំទី១ប៉ុណ្ណោះ។
នេះបញ្ជាក់ថា និស្សិត ដែលរៀនដល់ឆ្នាំទី៤ មានចំណេះដឹងច្រើនជាងនិស្សិត ដែលរៀននៅឆ្នាំទី១។ លើសពីនេះទៀត និស្សិតខាងលើ ព្យាយាមប្រើចំណេះដឹងរៀងៗខ្លួន ដែលបានរៀន យកទៅវែកញែកនិងស្វែងរកចម្លើយពីប្រធានបទ។ ក្នុងកាលៈទេសៈនេះ ពួកគេ ពឹងផ្អែកលើចំណេះដឹង ច្រើនជាងបញ្ញា៕
ដោយ៖NSN
ប្រភព៖th