Post Top Ad

Friday, January 27, 2017

ខ្សែបណ្តាញបញ្ជូនអគ្គិសនីដែលបានតភ្ជាប់ពីភ្នំពេញទៅព្រៃវែងនឹងស្វាយរៀង ឥឡូវកំពុងធ្វើតេស្តដាក់ឲ្យដំណើរការ

(ភ្នំពេញ)៖ កន្លងមកខេត្តព្រៃវែង និងខេត្តស្វាយរៀង ប្រើអគ្គិសនីនាំចូលពីវៀតណាម រួចមានបញ្ហាដោយទី១ខ្វះប្រភពថាមពល ដូច្នេះកន្លែងខ្លះនៅតែគ្មានភ្លើង កន្លែងខ្លះដាក់បង្គោលយូរហើយ នៅតែមិនទាន់អាចផ្តល់ភ្លើងបាន ទី២ រអាក់រអួលលោតដាច់ញឹកញាប់ ។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលតាមរយៈអគ្គិសនីកម្ពុជា EDC បានដាក់ទុនវិនិយោគរាប់រយលានដុល្លា សាងសង់ខ្សែបណ្តាញធុនធំបញ្ជូនប្រភពអគ្គិសនីពីភ្នំពេញទៅជួយខេត្តទាំង២នេះ រួចសាងសង់អនុស្ថានីយនៅខេត្តព្រៃវែងមួយគឺនៅកំពង់សឹង្គ ជាប់ផ្លូវចូលទៅឃុំឈើកាច់ និងសាងសង់អនុស្ថានីយមួយទៀតនៅច្រកម្ទេសដែលមានទីតាំងនៅជាង ២០ គីឡូម៉ែត្រ ពីក្រុងបាវិត ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ ឥឡូវរួចរាល់ជាស្ថាពរហើយ ចាប់ពីថ្អៃទី ២៧ មករា២០១៧ អគ្គិសនីកម្ពុជាចាប់ផ្តើមធ្វើតេស្តដាក់ភ្លើងចូលខ្សែនិងបរិក្ខាផ្សេងៗទៀត រួចប៉ុន្មានអាទិត្យទៀតនឹងអាចដាក់ឲ្យដំណើរការបានហើយ ។ អបអរសាទរអ្នកខេត្តព្រៃនិងអ្នកខេត្តស្វាយរៀង ដែលបន្តិចទៀតនេះ អគ្គិសនីនឹងលែងដាច់ញឹកញាប់ អាចពង្រីកបណ្តាញជូនអ្នកដែលមិនទាន់មានអគ្គិសនីប្រើ គុណភាពនឹងល្អដូចភ្នំពេញ ឯថ្លៃភ្លើងក៏នឹងចុះមកដូចតំបន់ប្រភពបណ្តាញជាតិនានាផងដែរ ។










ដោយ៖ CC