សហគ្រិនសក្ដានុពលទាំងអស់ ប្រាកដជាមានការខ្លាចរអារ នៅពេលដឹងថា អាជីវកម្មថ្មីប្រហែល ៥០% មិនអាចរស់បានលើសពី ២ឆ្នាំ ហើយ ៤០%បន្ថែមទៀត មិនអាចរស់លើសពី ៥ឆ្នាំ។
តើសហគ្រិនដែលជោគជ័យ ១០% នេះ បានធ្វើអ្វីខ្លះដែលខុសពី ៩០% ផ្សេងទៀត ទើបពួកគាត់អាចជោគជ័យ? វាពិតជាមិនអាចប្រកែកបានទេ ដែលសហគ្រិនមួយចំនួនទទួលបានជោគជ័យដោយសំណាងភាគច្រើន តែជាទូទៅ ភាពជោគជ័យអាស្រ័យនឹងការរៀបចំខ្លួនបានរួចរាល់។
មានចំណុចរួម ៤ ដែលអាជីវកម្មជោគជ័យ១០% នោះតែងមាន ៖
១. មានផលិតផលល្អ
សហគ្រាសជោគជ័យតែងមានផលិតផល ឫសេវា ដែលដោះស្រាយបញ្ហា ឫឆ្លើយតបនឹងសេចក្ដីត្រូវការជាក់ស្ដែង ដែលអាជីវកម្មផ្សេងទៀត មិនអាចឆ្លើយតប ឫឆ្លើយតបមិនបានពេញលេញ ឫមានចំណុចដែលអាចកែលម្អបាន។ ការសិក្សាទីផ្សារគឺជាការចាំបាច់ ដោយយ៉ាងហោចណាស់ ត្រូវប្រមូលមតិយោបល់ពីក្នុងចំណោមមិត្តភក្តិ ក្រុមគ្រួសារ និងអ្នកជិតខាង ឱ្យបានច្រើនបំផុតដែលអាចទៅរួច។
២. មានសាច់ប្រាក់គ្រប់គ្រាន់
អាជីវកម្មថ្មីតែងប្រឈមការខាតបង់ដែលអាចមានរយៈពេលច្រើនឆ្នាំ និងត្រូវការថវិកាជាប្រចាំសម្រាប់ការងារផ្សព្វផ្សាយនិងកៀងគរអតិថិជន ឱ្យបានលើសពីចំណុចរួចដើម។
អាជីវកម្មខ្លះងាយនឹងសម្រេចបានចំណុចរួចដើម ជាងអាជីវកម្មខ្លះទៀត ហើយជាទូទៅ អាជីវកម្មដែលមានចំណុចរួចដើមនៅឆ្ងាយ តែងមានចំណាយថេរខ្ពស់ ដែលតម្រូវឱ្យអាជីវកម្មនោះ ត្រូវកើនឡើងឆាប់រហ័ស និងទទួលបានអតិថិជនក្នុងចំនួនគ្រប់គ្រាន់។
៣. មានដំណើរការអាជីវកម្មសមស្រម
មានផលិតផលល្អ និងសាច់ប្រាក់គ្រប់គ្រាន់ មិនប្រាកដថាជោគជ័យនោះទេ ប្រសិនកិច្ចដំណើរការរបស់ក្រុមហ៊ុន មិនសមស្របចំពោះស្ថានភាពរបស់ក្រុមហ៊ុន។
កិច្ចដំណើរការនៅក្នុងក្រុមហ៊ុនអាចខុសៗគ្នា ទៅតាមអាយុកាលរបស់ក្រុមហ៊ុន, ទំហំរបស់ក្រុមហ៊ុន, ឫវិស័យអាជីវកម្មរបស់ក្រុមហ៊ុន។ អាជីវកម្មដំបូងត្រូវការជាប្រចាំនូវការពិភាក្សា ចែករំលែក និងស្វែងរកគំនិតល្អៗដើម្បីពង្រីកអាជីវកម្ម។ ការបែងចែកការទទួលខុសត្រូវដាច់ណាត់ពេក និងការប្រតិភូកម្មអំណាចច្រើនពេក អាចធ្វើឱ្យក្រុមហ៊ុនងាយនឹងដើរលើផ្លូវខុស។ ដូច្នេះ ការសម្រេចនានា គួរធ្វើជាលក្ខណៈសមូហភាព ក្នុងដំណាក់កាលដំបូង។
៤. មានលទ្ធភាពងើបឡើងវិញបន្ទាប់ពីបរាជ័យ
ការប្រព្រឹត្តកំហុសគឺជារឿងធម្មតា សម្រាប់សហគ្រិនគ្រប់រូប។ ប៉ុន្តែ ការណ៍សំខាន់គឺត្រូវមានលទ្ធភាពបន្តទៅមុខ បន្ទាប់ពីគម្រោងមួយបរាជ័យ។ ជាទូទៅ បន្ទាប់ពីបរាជ័យ សហគ្រិនតែងមានការធ្លាក់ទឹកចិត្ត និងបាត់បង់សមាជិកក្រុម ដែលជាកម្លាំងនិងខួរក្បាលរបស់អាជីវកម្ម។
ដូច្នេះ ការណ៍មានគម្រោងគ្រប់គ្រងហានីភ័យ (Contingency Plan) រួចរាល់ គឺជាការចាំបាច់សម្រាប់ត្រៀមប្រឈមនឹងការកើតឡើងនៃហានីភ័យ។
សន្និដ្ឋាន
ជារួម ការត្រៀមខ្លួនរួចរាល់ ពាក់ព័ន្ធនឹងកត្តាទីផ្សារកត្តាហិរញ្ញវត្ថុ កត្តាប្រតិបត្តិការ និងកត្តាចិត្តសាស្ត្រ គឺជាមូលដ្ឋាន ដើម្បីធានាភាពជោគជ័យរបស់អាជីវកម្ម។
ប្រភព៖ 101Store