(អាមេរិក)៖ លោកប្រធានាធិបតីអាមេរិក Donald Trump ហាក់ដូចមិនសប្បាយចិត្តនឹងមនុស្សជាច្រើន កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ នៅពេលដែលលោកផ្លាស់ប្តូរទម្រង់គាំពារកុមារខុសភេទនៅសាលា ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍ គឺតារាចម្រៀងលំដាប់ពិភពលោក Beyonce ក៏មិនគាំទ្រនឹងគោលនយោបាយថ្មីរបស់លោក Trump ដែរ ហើយនាងចង់ឲ្យប្រធានាធិបតីរូបនេះដឹងពីអ្វី ដែលមនុស្សនឹងអាចជួយធ្វើបាន។
តារាចម្រៀង Beyonce កំពុងប្រើឥទ្ធិពលរបស់នាង ដែលមានមនុស្សស្គាល់សឹងទូទាំងពិភពលោក ជួយដល់មនុស្សក្នុងសង្គម ដែលត្រូវការការការពារបំផុត ដែលនៅពេលនេះគឺការពារកុមារ ដែលមានសភាពខុសពីកុមារទូទៅ ដូចជាកុមារប្តូរភេទ ឬក្មេងដែលស្រឡាញ់ភេទដូចគ្នាជាដើម៕
ដោយ៖NSN