Post Top Ad

Wednesday, February 01, 2017

អីយ៉ា!​ ចំណេះដឹងថ្មីទៀតហើយ ខ្លាញ់ត្រីពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះស្រ្តីវ័យក្មេង​​​​​​​​​​​​​​​​​​​​​​​ និងការពារជំងឺថែមទៀតផង


oily fish

(បណ្តុំចំណេះដឹង)៖ ស្រ្ដី​វ័យ​ក្មេង​​ អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​បេះ​ដូង​ និង​ជំងឺ​ស្រ្ដូក​បាន ដោយ​គ្រាន់​តែ​ញ៉ាំ​នូវ​ត្រី​ដែល​មាន​ជាតិ​អូម៉េហ្កា ៣ ខ្ពស់​ (ត្រី​មាន​ខ្លាញ់) ដូច​ជា​ត្រី​សាល់​ម៉ុនជា​ដើម។
អ្នក​ស្រី​បណ្ឌិត Marin Strom ដែល​ជា​អ្ន​ក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​ បាន​បញ្ជាក់​ថា ការ​ញ៉ាំ​ត្រី​ក្នុង​បរិមាណ​មួយ​មិន​សូវ​ជា​ច្រើន​ក៏​អាច​កាត់​បន្ថយ​កម្រិត​នៃ​ការ​ឈាន​ទៅ​រក​កើត​ជំងឺ​សាហាវ​ទាំង​ពីរ​នេះ​បាន​ដែរ ដូច្នេះ​ការ​រក​ឃើញ​នេះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ងាក​មក​ញ៉ាំ​ត្រី​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​។
អ្នកស្រី Strom រួម​ទាំង​ក្រុម​របស់​អ្នក​ស្រី​​ដែល​មក​ពី​ប្រទេស​ដាណឺម៉ាក​ បាន​កត់​ចំណាំថា ភាគច្រើន​នៃ​ការ​ស្រាវ​ជ្រាវ​មុន​ៗ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​បុរស ទាក់​ទង​នឹងទំនាក់​ទំនង​រវាង អូម៉េហ្កា ៣ និង​ជំងឺ​បេះ​ដូង ប៉ុន្ដែ​ការ​សិក្សា​ថ្មី​នេះ​គឺ​ផ្ដោត​សំខាន់​ចំពោះ​ស្រ្ដី​។

ការ​សិក្សា​ដ៏​ធំ​នេះ បាន​ធ្វើ​ឡើង​ចំពោះ​ស្រ្ដី ៤៩០០០នាក់​នៅ​ក្នុង​ប្រទេ​សដាណឺម៉ាក​។ អាយុ​ជា​មធ្យម​នៃ​ស្រ្ដី​ដែល​ចូល​រួម​ទាំង​នោះ​ គឺ​៣០ឆ្នាំ នៅ​ពេល​ចាប់​ផ្ដើម​ដំបូង​នៃ​ការ​ស្រាវ​ជ្រាវ​។
ជា​លទ្ធផល​បាន​បង្ហាញ​ថា ក្រុម​ស្រ្ដី​ដែល​ទទួល​ទាន​សាច់​ត្រី​​ បាន​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការ​កើត​ជំងឺ​បេះ​ដូង ជំងឺ​ស្រ្ដូក ឬ​ក៏​ជំងឺ​លើស​ឈាម បាន​ដល់​ទៅ​៥០ភាគ​រយ​ បើ​ប្រៀប​ធៀប​ជាមួយ​ក្រុម​ស្រ្ដី​ដែល​ញ៉ាំត្រីដែរ តែ​ញ៉ាំ​តិចពេក ឬ​មិន​ញ៉ាំ​ទាល់​តែ​សោះ​។
សរុប​មក​វិញ យើ​ងឃើញ​ថា​ សាច់​ត្រី​គឺ​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​វ័យ​ គ្រប់​ភេទ លើស​ពី​អ្វី​ដែល​ការ​ស្រាវ​ជ្រាវ​នេះ​រក​ឃើញ​ទៅ​ទៀត​។

ដោយ៖ CC
ប្រភព៖ rckbook