Post Top Ad

Wednesday, February 01, 2017

គម្រូអាជីវកម្ម​ (BUSINESS MODEL) ជាអ្វី? – UPDATED

គម្រូអាជីវកម្ម(Business Model) គឺសំដៅទៅបណ្ដុំនៃវិធីទាំងឡាយរបស់ក្រុមហ៊ុនមួយក្នុងការបង្កើតប្រាក់ចំណូល និងប្រាក់ចំណេញ របស់ខ្លួន។ ក្នុងន័យនេះ ការណ៍ដែលមានគម្រូអាជីវកម្មច្បាស់លាស់ គឺមានសារៈសំខាន់ណាស់ សម្រាប់ចំណេញភាព និងចិរភាពរបស់ក្រុមហ៊ុន ។គម្រូអាជីវកម្មដែលត្រូវបានវាយតម្លៃថាខ្លាំងគឺជាគម្រូអាជីវកម្មដែលមានលក្ខណៈដូចខាងក្រោម៖មានភាពប្លែកខុសគេជាទូទៅ អាចមានចំណាយច្រើនសម្រាប់ក្រុមហ៊ុន ក្នុងដំណាក់កាលដំបូងមានលទ្ធភាពវាយលុកដណ្ដើមចំណែកទីផ្សារបានឆាប់រហ័សចូលរួមបង្កើនប្រសិទ្ធភាព នៃយុទ្ធសាស្ត្រ Branding របស់ក្រុមហ៊ុន។គម្រូអាជីវកម្មអាចត្រូវបែងចែកជាច្រើនប្រភេទខុសគ្នា៖

អ្នកប្រើប្រាស់បង់ប្រាក់ ៖ ដែលជាគម្រូអាជីវកម្មលក្ខណៈប្រពៃណីដែលក្នុងនោះ អតិថិជនត្រូវបង់ថ្លៃលើទំនិញឬសេវាដែលខ្លួនចង់ប្រើ ដែលជាការបង់ថ្លៃតែម្តង ឬការបង់ថ្លៃជាដំណាក់កាល ឬការបង់ថ្លៃជាប្រចាំខែជាដើម ។ ឧទាហរណ៍៖ ក្រុមហ៊ុនលក់ទំនិញឬសេវាភាគច្រើន។
អ្នកប្រើប្រាស់មិនបង់ប្រាក់ ៖ អតិថិជនអាចទទួលបាននូវទំនិញឬសេវាដោយមិនគិតថ្លៃ ហើយក្រុមហ៊ុនទទួលបានចំណូលពីអ្នកឧបត្ថម្ភ, ពីការផ្សាយពាណិជ្ជកម្ម, ឬពីការលក់ផលិតផលឬសេវាដែលច្នៃចេញពីព័ត៌មានដែលខ្លួនទទួលបានពីអ្នកប្រើប្រាស់។ ឧទាហរណ៍៖ Google, Facebook, កម្មវិធីកុំព្យូទ័រឬទូរសព្ទដែលមិនគិតថ្លៃ ។ល។អាជីវកម្មផ្ដល់ទីតាំងទីផ្សារ ៖ ក្រុមហ៊ុនផ្ដល់នូវទីតាំងពិតជាក់ស្ដែង ឬផ្ដល់នូវ Website ឬផ្ដល់នូវទម្រង់ Platform ដែលអនុញ្ញាតដោយអ្នកលក់ និងអ្នកទិញអាចជួបគ្នា ដើម្បីដោះដូរទំនិញឬសេវា ។ ក្នុងករណីនេះ ក្រុមហ៊ុនទទួលបានចំណូលពីការជួលទីតាំង ឬការចុះបញ្ជីប្រចាំឆ្នាំ, ការកាត់សោហ៊ុយសេវាពីអ្នកលក់, និងការផ្ដល់សេវាបន្ទាប់បន្សំដល់អ្នកលក់និង/ឬអ្នកទិញ។ ឧទាហរណ៍៖ Alibaba, eBay, គេហទំព័រដែលអ្នកប្រើប្រាស់អាចដាក់ប្រកាសលក់ទំនិញឬសេវាបាន ។ល។
អាជីវកម្មផ្គូផ្គង ៖ ស្រដៀងនឹងអាជីវកម្មផ្ដល់ទីតាំងទីផ្សារដែរ តែនៅទីនេះ ក្រុមហ៊ុនផ្ដល់នូវសេវាផ្គូផ្គង សម្រាប់បុគ្គលឬក្រុមហ៊ុនដែលស្វែងរកនូវប្រភេទទំនិញឬសេវាដែលបំពេញឳ្យគ្នា។ ឧទាហរណ៍៖ AirBnB, HomeExchange ។ល។
ការជ្រើសរើសគម្រូអាជីវកម្មណាមួយ គឺអាស្រ័យនឹងយុទ្ធសាស្ត្រ Branding, អាស្រ័យនឹងធនធានហិរញ្ញវត្ថុដែលមាន, ព្រមទាំងអាស្រ័យនឹងទំហំទីផ្សារប៉ាន់ស្មានសម្រាប់ខណៈនីមួយៗនៃការអនុវត្តគម្រូអាជីវកម្មនោះ ។
ដោយ៖ BM ប្រភព៖ 101store