Post Top Ad

Sunday, February 26, 2017

ត្រឹមតែ ៣ នាទី​អ្នក​នឹង​លែង​ឃើញ​កែងដៃ​ខ្មៅ​ទៀត (មានវីដេអូ)

នៅក្នុង​អត្ថបទ​មង្គលការ​ថ្ងៃ​នេះ យើង​នឹង​ណែនាំ​អ្នក​ទាំងអស់គ្នា​ឱ្យ​បាន​ដឹង​ពី​វិធី​កម្ចាត់​បញ្ហា​កែងដៃ​ខ្មៅ ធ្វើឱ្យ​ស្បែក​កែងដៃ​ស្អាត ទន់ល្មើយ លែង​ក្រិន​កែងដៃ​ទៀត។
ធាតុផ្សំ​មាន
  • ទឹក​ដំឡូងបារាំង
  • ទឹក​ត្រសក់
  • ទឹក​ក្រូចឆ្មា
  • ទឹកដោះគោ។

ការណែនាំ
  1. ដំបូង​អ្នក​ត្រូវ​កោស​ដំឡូងបារាំង និង​ត្រសក់​ជា​សសៃៗ រួច​ពូត​វា​យក​ទឹក​ជាមុនសិន (ដាក់​ចាន​ផ្សេង​គ្នា)។
  2. ប្រើ​សំឡី​មក​ផ្សើម​ជាមួយ​នឹង​ទឹក​ដំឡូងបារាំង បន្ទាប់មក​ទៀត យក​វា​មក​ជូត​កែងដៃ​របស់​អ្នក និង​រង់ចាំ​រយៈពេល ៥ នាទី។
  3. បន្ទាប់មក​ទៀត ត្រូវ​ប្រើ​ម្សៅ​ទឹកដោះគោ​រ៉ោយ​ពី​លើ​ទឹក​ក្រូចឆ្មា រួច​យក​មក​ជូត​សម្អាត​លើ​កែងដៃ​របស់​អ្នក​ជាលើក​ទី ២ ហើយ​រង់ចាំ​រយៈពេល ១៥ នាទី។
  4. ជា​ចុងក្រោយ អ្នក​ត្រូវ​ប្រើ​សំឡី​ជ្រលក់​ចូល​ក្នុង​ទឹក​ត្រសក់ យក​មក​ជូត​សម្អាត​លើ​កែងដៃ រួច​ធ្វើការ​ម៉ាស្សា​វា​ថ្នមៗ​រយៈពេល ៥ នាទី។
  5. លាង​សម្អាត​កែងដៃ​របស់​អ្នក​នឹង​ទឹកធម្មតា​ឱ្យ​បាន​ស្អាត៕