នារីដ៏ស្រស់ស្អាត Rayssa Teixeiro Mel ដែលបានសន្សំអ្នកគាំទ្រលើបណ្តាញសង្គមយ៉ាងច្រើន ដោយសារតែរូបរាងឡូយឆាយ និងស៊ិកស៊ីរបស់នាង។ ថ្មីនេះនាងមានវត្តមាន ក្នុងកម្មវិធីទូរទស្សន៍មួយនៅប្រេស៊ីល ដើម្បីចូលរួមបង្ហញពីការប្រើប្រាស់លេលាបស្បែកការពារកំដៅថ្ងៃ ជាមួយពិធីករទូរសទស្សន៍ខាងលើ។
នាង Rayssa បានប្រាប់ទៅកាន់ពិធីករថា កុំឲ្យលាបផ្នែកខាងក្រោយរបស់នាង ខណៈពេលនោះដៃពិធីករ កំពុងតែលាបលើម្តុំពោះ ផុតជើងរបស់នាងបន្តិច។
បន្ទាប់មក នាងក៏ចាប់ដៃពិធីករនោះចេញ ហើយស្រែកថា៖ «ទេ!! នេះគឺជាល្វែងក្រោមរបស់ខ្ញុំ» មុនពេលនាង ឲ្យសញ្ញាអំពីតំបន់ហាមឃាត់។ ទោះជាយ៉ាងណា ពិធីកររូបនោះនៅតែបន្ត ដូច្នេះនាងក៏បានប្រាប់ម្តងទៀតថា៖ «នេះគឺជាល្វែងក្រោមរបស់ខ្ញុំ!! តើអ្នកដឹងអត់??»
បន្ទាប់មកទៀត ពិធីករដែលសុំមិនបញ្ចេញឈ្មោះរូបនោះ ហាក់ដូចបានសុំការអនុញ្ញាតពីនាង ដើម្បីលាបលេ ចំនួនទៀតនៅលើជើង មុនពេលគាត់លាបលេលើល្វែងក្រោមរបស់នារីម៉ូដែលម្តងទៀត។ ប៉ុន្តែទីបំផុតការព្យាយ៉ាមរបស់ពិធីកររូបនោះ ក៏ទទួលបានមួយកំផ្លៀងលើមុខភ្លាមៗដែរ។
បន្ទាប់ពីកើតហេតុការណ៍យ៉ាងដូច្នេះ កម្មវីធីទូរទស្សន៍ ក៏បានបិទការផ្សាយភ្លាមៗដែរ។ប៉ុន្មាននាទីក្រោយមក ទើបមានការចាក់ផ្សាយបន្ត ដោយគ្មានវត្តមាននារីម៉ូដែលឈុតប៊ីគីនីនោះទៀតទេ ប៉ុន្តែពិធីករដៃរពឺសរូបនោះនៅតែបន្តកម្មវិធី ទាំងខំប្រឹងញញឹមញញែម ដើម្បីបញ្ចប់ការងាររបស់គាត់សម្រាប់ថ្ងៃនេះ៕
VIDEO
ដោយ៖NSN