Post Top Ad

Thursday, February 02, 2017

ចំណុចទាំង ៧ យ៉ាងដែលអ្នកគួរធ្វើក្នុង​វ័យ​២១​ឆ្នាំឡើងទៅ (​ពិតជាល្អសំរាប់អ្នក)


អាយុ ២១ ឆ្នាំគឺបានន័យថាពេញវ័យហើយមែនទេ? ដល់ពេលដែលស្រីៗគ្នាយើងបង្កើតទម្លាប់ល្អៗឲ្យជីវិតកាន់តែមានន័យហើយ។ ចំណុចទាំង៧ខានក្រោមនេះ យើងអាចពិចារណាបាន៖


១. សម្អាតបន្ទប់ដោយមិនចាំបាច់ទាល់តែមានហេតុផលអ្វីទេ៖ មិនចាំបាច់ទាល់តែមិត្តភ័ក្ដិ ឬសង្សារមកលេងទើបត្រូវសម្អាតបន្ទប់នោះទេ។ ធ្វើវាដោយទៀងទាត់ព្រោះយើងជាអ្នករស់នៅរាល់ថ្ងៃនោះអី។
២. អាចដើរទៅក្រៅម្នាក់ឯងបាន៖ មិនថាចូលទៅញ៉ាំអី ឬទៅណាទេ យើងអាចធ្វើបានដោយមិនបាច់មានអ្នកទៅជាមួយរាល់ពេល។ មានរឿងអីពិបាក យើងធំហើយ រៀនរស់ឲ្យឯករាជ្យ។

៣. កុំព្យាយាមប្ដូរសង្សារតាមចិត្តយើង៖ ព្រោះគេនឹងមិនប្ដូរទេ។ គេក៏មានការគិតរបស់គេដែរ។ យើងគួររៀនស្វែងយល់ពីគ្នាវិញ។
៤. កុំបើកភ្លើងខៀវឲ្យគេបើយើងមិនស្រឡាញ់គេផងនោះ ជីវិតមនុស្សខ្លីណាស់។ យើងគួរចំណាយពេលជាមួយមនុស្សដែលយើងស្រឡាញ់ជាជាងធ្វើដាក់គេដោយគ្រាន់តែអាណិត។
៥. កុំស្មុគស្មាញរឿងអនាគតខ្លាំងពេក៖ អ្វីដែលគួរធ្វើគឺរំងាប់អារម្មណ៍សិន យើងនឹងរកផ្លូវដោះស្រាយបញ្ហាបានមិនខាន។
៦. ញ៉ាំទឹកផ្លែឈើ ឬទឹកធម្មតា៖ ដើម្បីថែរក្សាស្បែកឲ្យមានសំណើម និងស្រស់ស្អាត ព្រមទាំងសុខភាពមាំមួន។
៧. ត្រូវចេះការពារខ្លួនជានិច្ច៖ បើជ្រុលជ្រួសត្រូវចេះការពារផងណា៎៕

ដោយ៖ NSN
ប្រភព៖ kanha