Post Top Ad

Friday, February 03, 2017

ពេលនេះខេមរៈ ស្រីពៅ ​ត្រូវបានអ្នកគាំទ្រធ្វើខួបកំំណើតអោយ និង ជូនពរថ្ងៃកំណើតឲ្យយឆាបបានមកច្រៀងដូចមុនវិញ


តារាចម្រៀងស្រីរាងខ្ពស់ស្រឡះ សម្បុរខ្មៅស្រអែម កញ្ញា ខេមរៈ ស្រីពៅ  ជាពិសេសគឺអ្នកគាំទ្រទាំងអស់របស់នាង កំពុងតែទទឹងរងចាំ នូវការវិលត្រលប់មកច្រៀងសាជាថ្មីម្តងទៀត។កាលពីថ្ងៃទី១ខែមករាឆ្នាំ២០១៧កន្លងមក គ្រាន់តែឈានមកដល់ឆ្នាំថ្មីភ្លាម កញ្ញា ខេមរៈ ស្រីពៅ ក៏បានចេញឃ្លីបវីដេអូមួយភ្លែត ស្វាគមន៍ទៅដល់អ្នកគាំទ្រនាងទូទាំងប្រទេស និងបានប្រាប់ថាអាការៈជំងឺរបស់នាងបានធូរស្រាលច្រើនហើយ។ឆ្លៀតក្នុងឱកាសនេះ កញ្ញា ខេមរៈ ស្រីពៅ ក៏បានឆ្លើយតបទៅវិញ ជាមួយអ្នកគាំទ្ររបស់នាងទាំងអស់ តាមរយៈហ្វេសប៊ុកដែរថា៖ «នាងខ្ញុំសូមអរគុណបងប្អូន ដែលជូនពរថ្ងៃខួបកំណើតនាងខ្ញុំ! នាងខ្ញុំពិតជាសប្បាយ
ចិត្តណាស់។






នាងខ្ញុំចង់និយាយថានឹកបងប្អូនទាំងអស់គ្នាណាស់»ចំណែកឯនៅក្នុងថ្ងៃទី៣១ខែមករាមុននេះ គឺជាថ្ងៃខួបកំណើតរបស់នាងគម្រប់អាយុ២៧ឆ្នាំ។ ស្របជាមួយគ្នានោះដែរ ក៏មានអ្នកស្រលាញ់គាំទ្រនាង បានជូននំខួបកំណើតយ៉ាងស្រស់ស្អាត ព្រមទាំងជូនពរឱ្យស្រីពៅឆាប់ជាសះស្បើយពីជំងឺទាំងឡាយផងដែរ។







ដោយ៖NSN
ប្រភព៖chnchannel