Post Top Ad

Friday, February 24, 2017

មានបញ្ហាផ្លូវភេទមែនទេអស់បញ្ហាហើយអនុវត្តន៍តាមវិធីផ្សំថ្នាំជំនួយផ្លូវភេទតាមធម្មជាតិ ជួយឲ្យបុរសមានកម្លាំងកាន់តែខ្លាំង

បញ្ហាខ្សោយផ្លូវភេទកំពុងតែប្រឈមមុខយ៉ាងខ្លាំងចំពោះបុរសជាច្រើន​​ ដែលមិនអាចរួមភេទបានយូរ ហើយអ្នកខ្លះក៏អាចបែកបាក់ស្នេហា ដោយសារតែកត្តាមួយនេះដែរ។ តែកំប្រួយបារម្ភ យើងមានរូបមន្តធម្មជាតិមួយប្រភេទ ដែលអាចជួយដោះស្រាយបញ្ហានេះបាន ថែមទាំងជួយឲ្យប្រុសៗខ្លាំងជាងមុនធ្វែដងថែមទៀត។
បើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា រូបមន្តសម្ងាត់ដែលមានប្រភពមកពីប្រទេស ឥណ្ឌា មួយនេះ សម្បូរសារធាតុចិញ្ចឹមសំខាន់ៗ ដែលអាចជួយព្យាបាលបញ្ហាខ្សោយលិង្គយ៉ាងពូកែបំផុត។ ជាពិសេស វាអាចជួយឲ្យប្រសើរឡើងនូវគុណភាពមេជីវិតឈ្មោល សម្រាប់គូស្នេហ៍ដែលចង់បានកូន។

ធាតុផ្សំ:
-ទំពាំងបាយជូរក្រៀម ៣០ក្រាម
-ទឹកដោះគោឆៅ ២០០មីលីលីត្រ
-ម្សៅរមៀត មួយស្លាបព្រាកាហ្វេ
ការអនុវត្ត:
-អ្នកត្រូវដាក់ធាតុផ្សំទាំងអស់ចូលទៅក្នុងឆ្នាំមួយ រួចរំងាស់ឲ្យពុះ។
-នៅពេលដែលពុះហើយ ត្រូវលើកចេញភ្លាម។
-ចាប់ផ្តើមបែងចែកល្បាយនេះជា៣ចំណែកស្មើៗគ្នា សម្រាប់ទទួលទានមួយថ្ងៃ៣ដង គឺពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។
-អ្នកអាចទទួលទានមុនពេលបាយក៏បាន ក្រោយពេលបាយក៏បាន។
នៅពេលដែលលោកអ្នកអនុវត្តបានពីរបីថ្ងៃហើយ ត្រូវបន្ថែមទំពាំងបាយជូរក្រៀមរហូតដល់ ៥០ក្រាម រីឯធាតុផ្សំក្រៅពីនេះគឺនៅដដែល។ ក្នុងរយ:ពេល១ខែ អ្នកនឹងសង្កេតឃើញប្រសិទ្ធភាពដោយខ្លួនឯង ហើយមានភាពប្រសើរឡើងជាងមុនទៅទៀត៕