Post Top Ad

Tuesday, February 07, 2017

ឆ្ងល់យូរហើយថាមកពីបញ្ហាអីបានជាបះសក ឥឡូវបានដឹងច្បាស់ហើយមកពីអញ្ចឹងសោះ



(បណ្តុំចំណេះដឹង)៖ មាន​មនុស្ស​ជា​ច្រើន​បាន​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​នៅ​ពេល​​ភ័យ​​ម្តង​ៗ​សក់​ និង​រោម​របស់​យើង​បះ​ទ្បើង​លើ​ត្រង់ជាពិសេស​នៅពេល​ដែល​ពួកគេ​ឃើញ​ខ្មោច ឬ​ ក៏​របស់​អ្វី​មួយ​ដែល​ស្រដៀង​ទៅ​នឹង​ខ្មោច​? តើនេះបណ្តាលមកពីខ្មោចធ្វើឲ្យបះសក់ ឬ ក៏មកពីកត្តាផ្សេងពីនឹង?
ដើម្បី​ដឹង​ឲ្យ​បាន​ច្បាស់​អំពីរឿងនេះយើង​នាំ​គ្នា​ទៅ​សិក្សា​ករណី​មួយ​នេះ​ជា​មួយ​នឹង​សត្វ​ឆ្មា​វិញ​ដែល​ជា​សត្វ​ងាយ​នឹង​ទទួល​រង​ការ​ភ័យ​ខ្លាច​បំផុត។
អ្នក​ប្រហែលជា​ធ្លាប់​ឃើញ​សត្វ​ឆ្មា​ជួប​ជា​មួយ​នឹង​សត្វ​ឆ្កែ​ហើយមែនទេ។ អ្នក​នឹង​សង្កេត​ឃើញ​ភ្លាម​ នៅពេល​នោះ​រោម​សត្វ​ឆ្មា​រីក​ធំ បះ​កញ្ជ្រោងទ្បើង​ទៅ​លើ ចំណែក​ឯកន្ទុយ​របស់​វា​វាត់​ទ្បើង​ទៅ​លើ​យ៉ាង​ខ្ពស់ ធ្វើ​ឲ្យ​ខ្លួន​របស់​វា​មើល​ទៅ​ចង់​ធំ​ជាង​សត្វ​ឆ្កែទៅ​ទៀត​។
នៅ​ក្នុង​ករណី​នេះ​អ្នក​ស្រាវ​ជ្រាវ​បាន​ពន្យល់ថា សត្វ​ឆ្មា​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅពេល​ដែល​វា​ជួប​នឹង​សត្វ​ឆ្កែ​ដែល​ជាសត្វ​មាន​កំលាំង​ខ្លាំង ជាង​វា និង​មាន​មាឌ​ធំជាង​សត្វ​វាផង។ សត្វ​ឆ្មា​ធ្វើ​ឲ្យ​រោម​វា​បះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​របស់វា​មាន​មាឌធំ ដើម្បី​ប្រាប់​ទៅ​សត្វ​ឆ្កែវិញ​ថា មាឌ​របស់អញ​​មិន​តូច​ប៉ុន្មាន​នោះទេ កុំ​ចង់​សាក។ នៅពេល​ដែល​សត្វ​ឆ្កែ​ ឬ​ សត្វ​ដទៃទៀត​ឃើញ​សត្វ​ឆ្មា​ធ្វើ​បែប​នេះ​ វា​ហាក់​ដូចជា​មាន​អារម្មណ៍​ខ្លា​ច​សត្វ​ឆ្មា​បន្តិចវិញ​​ដែរ។ នេះ​ហើយ​ជា​ហេតុ​ផល​ដែល​រោម​បះ​នៅពេល​ដែល​ភ័យ។
មនុស្ស​វិញ​ក៏​មិន​ខុស​ពីសត្វ​ឆ្មា​ប៉ុន្មាន​ដែរ ធម្មជាតិ​បាន​ធ្វើ​ឲ្យ​យើង​មាន​របស់​ការពារ​ខ្លួន ​ឬ ​ក៏​របស់​សម្រាប់ធ្វើ​ឲ្យ​សត្រូវ​របស់យើង​ខ្លាច​យើង​។
តើ​លោក​អ្នក​មាន​យោបល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​បក​ស្រាយ​នេះ? ប្រ​សិនបើ​យល់​ខុស​ពី​នេះ​សូម​ចែក​រំលែក​ដើម្បី​​ដឹង​ទាំងអស់គ្នា។

ដោយ៖ CC
ប្រភព៖ rckbook