Post Top Ad

Tuesday, February 07, 2017

រឿង​សំខាន់បំផុត​​សម្រាប់អ្នកដែលគួរយល់ដឹងមុននិងសម្រេចចិត្ត​លក់​ទូរសព្ទ


មុន​ពេល​ ​លក់​ស្មាតហ្វូន​ ​ប្រិយមិត្ត​ ​ភាគ​ច្រើន​បាន​ធ្វើ​ការ​លុប​នូវ​កម្មវិធី​ ​ឬ​ធ្វើ​ ​Factory Reset​ ​ទៅ​លើ​ស្មាតហ្វូន​ ​របស់​អ្នក​ទាំង​អស់​គ្នា​ ​។​
ប៉ុន្តែ​សម្រាប់​ ​ស្មាតហ្វូន​ដែល​ដំណើរការ​ ​Android​ ​ការ​ធ្វើ​ដូច​នេះ​ ​វា​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​ ​ពោល​គឺ​ហាង​ ​ឬ​អ្នក​ប្រើ​បន្ទាប់​អាច​មាន​ឱកាស​ ​ទាញ​យក​ព័ត៌មាន​ ​នានា​របស់​អ្នក​ ​។​ ​ដូច​នេះ​ ​ដើម្បី​ប្រាកដ​ថា​មិន​មាន​ ​អ្នក​ណា​អាច​ ​មើល​ដឹង​ពី​ព័ត៌មាន​របស់​អ្នក​ ​សូម​អនុវត្ត​ដូច​ខាង​ក្រោម​ ​។​


ចូល​ទៅ​កាន់​ ​Setting​ ​ជ្រើសរើស​យក​ ​Security​ ​ហើយ​ ​Encrypt phone​ ​បន្ទាប់​មក​ប្រិយមិត្ត​ ​អាច​ធ្វើ​ការ​លុប​កម្មវិធី​ឬ​ធ្វើ​ ​Factory Reset​ ​។​ ​
ចំណាំ​ផង​ដែរ​ថា​ ​Encrypt phone​ ​គឺ​ជា​មុខងារ​ ​ចាក់សោ​ទិន្នន័យ​ ​ដ៏​សុវត្ថិភាព​បំផុត​របស់​ ​Android​ ​ហើយ​សព្វថ្ងៃ​នេះ​ ​មិន​ទាន់​មាន​ ​Hacker​ ​ណា​អាច​បំបែក​មុខងារ​ ​Encrypt​ ​នេះ​បាន​ទេ​ ​៕​

ដោយ៖NSN