Post Top Ad

Monday, February 20, 2017

ចេកអំបូងពិតជាមានសារៈខ្លាំងណាស់សំរាប់សុខភាព ឬក៏អ្នកចង់ស្គម តោះ! ស្វែងយល់ពីវីធីប្រើទាំងអស់គ្នា


banana | ចេក

(សុខភាព)៖ ពិតជាមិនធម្មតាមែនផ្លែ​ចេក​អំបូង​ ផ្តល់​ថាម​ពល​ ៩២គីឡូ​កាល់​ឡូរី ក្នុង​ ១០០ក្រាម បើ​អ្នក​ទទួល​ទាន​ចេក​អំបូង​ពី ​២-៣ ផ្លែក្នុង១ថ្ងៃ នោះ​រាង​កាយ​នឹង​ទទួល​បាន​ថាម​ពល​ដ៏​សមរម្យ​ ប៉ុន្តែ​កុំគិត​ថា ទទួល​ទាន​ចេក​អំបូង​តែ​១មុខ អាច​បញ្ចុះ​ទម្ងន់​បានគ្រប់​គ្រាន់​នោះ​។ ចំពោះ​វិធី​បញ្ចុះ​ទម្ងន់​​មិន​ឲ្យ​ធាត់​​ដោយ​ចេក​អំបូងនោះគឺ ​ទទួល​ទាន​​ចេក​អំបូង ១ផ្លៃ ជា​មួយ​​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ទឹក​ដោះ​គោ​ឆៅ ត្រូវ​ទទួល​​ទាន​ពេល​ព្រឹក  ខណៈពេល​កណ្តាល​ថ្ងៃ ទទួល​បាន​ធម្មតា តែ​ជៀស​វាង​​អាហារ​ចៀន ឬឆា ស្បែក​សត្វ ដែល​មាន​ជាតិ​ខ្លាញ់ច្រើន។​ ប្រសិនបើចង់ល្អជាងនេះ​គួរ​ទទួល​ទាន​អា​ហារ​ស្ងោរ ឬ​ចំហុយ​ និង​បន្លែ​ឲ្យ​បាន​ច្រើន​ជាង​សាច់។
ចំណែក​ពេល​ល្ងាច​ គួរ​ទទួល​ទាន​អាហារ​ឲ្យ​រួច​រាល់​ មុន​ពេល​ម៉ោង​ ០៦ ដល់​ ០៧យប់ បើ​ទទួ​ល​ទាន​យឺត​ពេល​ជាង​នោះ អាហារ​ដែល​ទទួល​ទាន​ចូល​ទៅ នឹង​ត្រូវ​រាង​កាយ​ស្រូប​យក​ បន្លែង​ទៅ​ជា​សំបូរ​ជាតិ​ខ្លាញ់​ទៅ​វិញ។
បើ​អ្នក​មាន​អារម្មណ៍ហេវ ក្រៅ​ពី​អាហារ​ ត្រូវ​ទទួល​ទាន​ចេកអំបូង​ ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ជាមួយ​ទឹក​ដោះ​គោ​ឆៅ​ក៏​បាន​ ព្រោះ​ក្រៅ​ពី​មិន​ធ្វើ​ឲ្យ​ធាត់​ ក៏នៅ​ជួយ​ការ​ពារ​អាការៈ​ឈឺពោះ និង​មាន​ពណ៌​សម្បុរ​ស្រស់​ថ្លា​ឡើង​ថែម​ទៀត៕

ដោយ៖ CC
ប្រភព៖ rckbook